ដើម្បីគេងលក់ស្កប់ស្កល់ និងរាងកាយពោរពេញដោយសុខភាពល្អ សូមយករបស់ទាំងនេះចេញពីកន្លែងគេងចាប់ពីថ្ងៃនេះតទៅ៖
ទឹកអប់មានគុណភាពអន់
ទឹកអប់ដែលមានគុណភាពអន់ជាច្រើននឹងមានផ្ទុកសារធាតុគីមីហៅថា "phthalates" ដើម្បីបង្កើនក្លិនក្រអូប។ ប្រសិនបើប្រើក្នុងបរិមាណតិចតួច វានឹងមិនមានផលប៉ះពាល់គួរឱ្យកត់សម្គាល់នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលប្រើប្រាស់រយៈពេលយូរ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធ endocrine របស់រាងកាយ បង្កជាជំងឺគ្រោះថ្នាក់។ លើសពីនេះ ទឹកអប់ដែលមានគុណភាពអន់ខ្លះក៏មានសារធាតុផ្សំដែលបង្កឱ្យមានប្រតិកម្មអាឡែហ្ស៊ីផងដែរ។
សៀវភៅថ្មី
បន្ទាប់ពីទិញសៀវភៅថ្មី អ្នកមិនគួរដាក់វានៅលើតុដេកទេ ដោយសារតែក្លិនទឹកថ្នាំនៃសៀវភៅថ្មីនៅតែខ្លាំង ហើយអាចមានសារធាតុ formaldehyde ងាយនឹងបង្កជាហេតុ។ នេះមិនត្រឹមតែរំខានពេលអ្នកធុំក្លិនវាប៉ុណ្ណោះទេ ប៉ុន្តែក្នុងរយៈពេលយូរវាក៏អាចប៉ះពាល់ដល់សុខភាពអ្នកដែរ។ ការប៉ះពាល់នឹងសារធាតុ formaldehyde ច្រើនពេកអាចនាំអោយកើតមហារីក។
គ្រឿងអេឡិចត្រូនិច(ទូរស័ព្ទ កុំព្យូទ័រ)
មានមតិជាច្រើននិយាយថា វិទ្យុសកម្មអេឡិចត្រូម៉ាញេទិកពីទូរស័ព្ទអាចបណ្តាលឱ្យខូចខួរក្បាល ដូច្នេះសូមទុកឧបករណ៍នេះឱ្យឆ្ងាយពីគ្រែ។ ធាតុអេឡិចត្រូនិចផ្សេងទៀតក៏បញ្ចេញនូវបរិមាណជាក់លាក់នៃវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាពមនុស្ស។
ម៉ោងរោទិ៍
នាឡិការោទិ៍អាចប៉ះពាល់ដោយផ្ទាល់ដល់ខួរក្បាលពេលព្រឹក។ នៅពេលដែលអ្នកស្ថិតក្នុងស្ថានភាពងងុយគេង ហើយស្រាប់តែភ្ញាក់ពីដំណេកដោយសំឡេងរោទិ៍ វាអាចបណ្តាលឱ្យមានភាពតានតឹង។ ជាពិសេស អ្នកដែលមានជំងឺលើសឈាម សរសៃប្រសាទ និងជំងឺធ្លាក់ទឹកចិត្ត គួរតែជៀសវាងការភ្ញាក់រលឹកដោយសំឡេងនាឡិការោទិ៍។ អ្នកអាចជ្រើសរើសនាឡិការោទិ៍ដែលមានសំឡេងល្មម ដើម្បីកុំឱ្យភ្ញាក់ពីគេងភ្លាមៗនៅពេលព្រឹក។
ខ្លាឃ្មុំ
ទោះយ៉ាងណាក៏ដោយ ពួកវាមិនល្អសម្រាប់សុខភាពទេ ដោយសារតុក្កតាខ្លាឃ្មុំដែលធ្វើពីក្រណាត់អាចស្រូបធូលីបានច្រើន ហើយមិនត្រូវបានសម្អាតជាទៀងទាត់ វាងាយនឹងបង្កជាអាឡែស៊ី។ ជាពិសេស សត្វខ្លាឃ្មុំគ្មានគុណភាព ផលិតពីសរសៃគីមីពុល ពេលអោបជាប់នឹងដងខ្លួន អាចធ្វើឱ្យហូរទឹកភ្នែក និងកន្ទួលក្រហម។
ប្រភព៖ បរទេស