ផ្សិតត្រចៀកកណ្តុរ ដែលយើងនិយមឃើញបងប្អូនជាច្រើន និយមយកមកទទួលទាន ដោយច្នៃធ្វើជាមុខម្ហូបផ្សេងៗ ដោយជាការពិតគេជឿថា វាអាចជាប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ ប៉ូវកម្លាំង សាច់ដុំ ជួយឲ្យឈាមចុះត្រជាក់ តែយ៉ាងណាបើយើងយកវាទៅចម្អិនខុសក្បួនខ្នាត ក៏មានតែនាំផលប៉ះពាល់ទៅវិញ។
នៅឯប្រទេសចិន ធ្លាប់មានបុរសម្នាក់ ទទួលរងអាការៈពុល រហូតដល់វិវត្តទៅជាជំងឺមហារីកថ្លើម ដោយសារតែការទទួលទានផ្សិតត្រចៀកកណ្តុរ។ ដើមចមមកពីគាត់យកវាទៅត្រាំទឹកយូរពេក ដោយជាធម្មតាទេ យើងត្រូវយកវាទៅត្រាំទឹកជាមុន ដើម្បីឲ្យវារីកមុនបោះទៅក្នុងឆ្នាំងចម្អិនមកជាម្ហូបអាហារ តែបើត្រាំហួសពេលវេលាកំណត់ វាបង្កជាបញ្ហាទៅវិញ។
សូម្បីតែអង្គការសុខភាពពិភពលោកក៏ព្រមានផងដែរ អំពីការប្រើប្រាស់ផ្សិតត្រចៀកកណ្តុរ ដោយថា មិនត្រូវត្រាំទឹកលើសពី ១៥ ទៅ ២០ នាទីនោះទេ ដោយប៉ុណ្ណេះជាពេលវេលាស្តង់ដារដ៏ល្អបំផុត។ ផ្ទុយទៅវិញបើត្រាំយូររាប់ម៉ោង នោះវាងាយនឹងឆ្លងបាក់តេរី និងផ្សិត ដែលជាសារធាតុពុល រួមទាំងសារធាតុអាហ្វឡាតូស៊ីន បង្កជាជំងឺមហារីកទៅពេលខាងមុខបាន។ សារធាតុតាំងអស់នេះ ទោះយើងលើកវាមកលាងប៉ុន្មានដងក៏មិនអស់នោះដែរ ប្រសិនវាប្រតិកម្មរលាយជាមួយទឹកហើយនោះ។
បន្ទាប់ពីការពុលផ្សិតត្រចៀកកណ្តុរ អ្នកជំងឺអាចនឹងបង្ហាញចេញរោគសញ្ញាមួយចំនួនដូចជាក្អួត បាត់បង់ចំណង់អាហារ ក្តៅខ្លួន ហៀរសំបោរជាដើម។ ក្នុងករណីធ្ងន់ធ្ងរ វិវត្តទៅយូរ វាអាចបង្កជាមហារីកថ្លើមទៀតផង។ ដូចបុរសជនជាតិចិនយើងរៀបរាប់ខាងលើ គាត់មិនមែនជាមនុស្សដែលទម្លាប់ទទួលទានស្រា ជក់បារី អ្វីនោះទេ តែដោយសារទម្លាប់ត្រាំផ្សិតត្រចៀកកណ្តុរក្នុងទឹកយូរៗពេក មុនលើកមកចម្អិនទទួលទាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក