តាម​ក្បួន​ហុងស៊ុយ បើក​ទ្វារ​ធំ​ឃើញ​របស់ ៣ អាច​លើក​រាសី​ម្ចាស់ផ្ទះ ហៅ​លុយ​ចូល​ឆឹបៗ

តាម​ក្បួន​ហុងស៊ុយ​គេ​យក​ចិត្ត​ទុក​ដាក់​ណាស់ លើ​ទ្វារ​ធំ ដោយ​វា​ដើរ​តួ​ក្នុង​ការ​ស្វាគមន៍​លាភសំណាង​ចូល​មក​ក្នុង​ផ្ទះ​និង​ដូច​គ្នា ជា​កន្លែង​ដែល​បន្សាប​ថាមពល​អាក្រក់​មិន​ឲ្យ​ឆ្លង​កាត់​បាន។

យ៉ាង​ណា​និយាយ​ពី​ការ​លើក​រាសី តាម​ក្បួន​គេ​ណែនាំ​ឲ្យ​ម្ចាស់ផ្ទះ​ទាំង​ឡាយ គួរ​តែ​មាន​របស់ ៣ ខាង​ក្រោម នៅ​មាត់​ទ្វារ​ធំ​ចេញចូល​ផ្ទះ បើ​កាល​ណា​បើក​ទ្វារ​មក​ឃើញ នោះ​ដូច​ជា​ទាក់ទាញ​សំណាង លើក​យីអ៊ុន​ម្ចាស់ផ្ទះ​ឲ្យ​ឡើង​ស្រឺតៗ៖

៣) បើក​ទ្វារ​ផ្ទះ​ឃើញ​គំនូរ​អក្សរ

1

គំនូរ​ដែល​គេ​សរសេរ​អក្សរ​មួយ​តួៗ តែ​បង្កប់​ន័យ​ល្អ ដូច​ជា​អត្ថន័យ​សរសើរ អប់រំ​ចិត្ត និង​មាន​ស៊ុំ​ក្រោយ​ពណ៌​ក្រហម ជា​រឿយៗ​អ្នក​ជឿ​លើ​ក្បួន​ហុងស៊ុយ​គេ​ចាប់​អារម្មណ៍​ធ្វើ​ណាស់។

អ្នក​អាច​យក​វា​មក​ព្យួរ​នៅ​ច្រក​ទ្វារ​ចេញ​ចូល​ផ្ទះ ដោយ​វា​ជា​និមិត្ត​សញ្ញា​នៃ​ភាព​រុងរឿង ជួយ​នាំ​មក​នូវ​សេចក្តីសុខ និង​នាំ​សំណាង​ល្អ​ចូល​ដល់​សមាជិក​ក្រុម​គ្រួសារ។

២) បើក​ទ្វារ​ឃើញ​របស់​ពណ៌​ក្រហម

2

ពណ៌​ក្រហម តំណាង​ឲ្យ​សំណាង ហើយ​តែងតែ​ផ្តល់​នូវ​អារម្មណ៍​រីករាយ​ជានិច្ច​ដល់​មនុស្ស​ទាំង​ឡាយ។ ប្រសិន​បើក​ទ្វារ​មក​ឃើញ​គោម​ក្រហម ឃើញ​ផ្កា​ពណ៌​ក្រហម​មួយ​ថូ​ដាក់​តាំង​លើ​ទូ ឬ​របស់​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មាន​ពណ៌​ក្រហម នោះ​ដូច​ជា​បង្កើន​ថាមពល នាំ​មក​នូវ​ថាមពល​ល្អ​ចូល​ក្នុង​ផ្ទះ​អ៊ីចឹង​ដែរ។

១) កាក់​ចាស់ៗ

3

បើ​អាច​រក​ជាវ​បាន​នូវ​កាក់​ចាស់ៗ​ដែល​សល់​ពី​ជំនាន់​បុរាណ ហើយ​យក​មក​ដាក់​តម្កល់​លើ​ទូ លើ​តុ​ ក្បែរ​មាត់​ទ្វារ​ចេញ​ចូល​ផ្ទះ នោះ​ក៏​ជា​រឿង​ល្អ​មួយ​ដែរ ព្រោះ​គេ​ជឿ​ថា វា​តំណាង​ឲ្យ​ការ​ដែល​អាច​បង្កើន​លុយ​កាក់ បង្កើន​ទ្រព្យ​ដល់​ម្ចាស់ផ្ទះ។ ក្រៅ​ពី​ដាក់​ខាង​ក្នុង​ផ្ទះ អ្នក​ក៏​អាច​យក​តាម​ខ្លួន​ ដោយ​ដាក់​ក្នុង​កាបូប​លុយ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក