អ្នកគួរតែចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងអាហារពេលព្រឹកដែលមានជីវជាតិ ជំនួសឱ្យការញ៉ាំអាហារពេលព្រឹកតាមវិធីខាងក្រោមនេះ៖
ញ៉ាំអាហារដែលនៅសល់ពីមួយថ្ងៃមុន
មនុស្សជាច្រើនមានទម្លាប់ទទួលទានអាហារពេលព្រឹកជាមួយអាហារដែលនៅសេសសល់ពីយប់មុន ឬដោយចេតនាចម្អិនបន្ថែមមួយថ្ងៃមុនដើម្បីប្រើប្រាស់ជាអាហារពេលព្រឹកនៅថ្ងៃបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើធ្វើជាប្រចាំ វានឹងបង្កគ្រោះថ្នាក់ដល់សុខភាព ព្រោះអាហារពេលយប់ដែលមិនបានរក្សាទុកត្រឹមត្រូវ ងាយនឹងឆ្លងបាក់តេរី និងផលិតជាតិពុល។ ដូច្នេះ ជំនួសឱ្យការញ៉ាំអាហារដែលសល់ពីយប់មុន អ្នកគួរជ្រើសរើសមុខម្ហូបស្រស់ៗ សាមញ្ញ និងមានជីវជាតិ។
អាហារពេលព្រឹកមានជាតិខាញ់ពេក
មនុស្សមួយចំនួនចូលចិត្តញ៉ាំអាហារពេលព្រឹកជាមួយអាហារចៀន និងខាញ់។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាទម្លាប់មិនល្អដែលអាចបង្កឱ្យមានជំងឺក្នុងរយៈពេលយូរ។ អាហារដែលមានជាតិខ្លាញ់ច្រើន មិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់រាងកាយនោះទេ។ វាមិនត្រឹមតែធ្វើឱ្យអ្នកខ្វះសារធាតុចិញ្ចឹមប៉ុណ្ណោះទេ ថែមទាំងងាយឡើងទម្ងន់ទៀតផង។
ញ៉ាំអាហារហឹរ
ក្រោយពីគេងយូរ ពោះរបស់យើងក្លាយជាទទេ។ ដូច្នេះហើយ ការទទួលទានអាហារហឹរនៅពេលនេះ នឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារ រលាក ឈឺចាប់ និងបន្ទុកដល់ប្រព័ន្ធរំលាយអាហារ។
ញ៉ាំបង្អែមច្រើន
ការញ៉ាំបង្អែមជាអាហារពេលព្រឹកនឹងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យឡើងទម្ងន់ និងធាត់។ លើសពីនេះទៀត ប្រសិនបើអ្នកញ៉ាំតែបង្អែន នឹងមិនអាចផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយនោះទេ។ បង្អែមក៏ជាមូលហេតុនៃជំងឺគ្រោះថ្នាក់ជាច្រើនផងដែរ។
អាហារពេលព្រឹកដ៏ល្អគួរតែមានអាហារ ៤ យ៉ាង៖ ធញ្ញជាតិ អាហារសត្វ (សាច់ ស៊ុត ទឹកដោះគោ) បន្លែ។ ការទទួលទានក្រុមអាហារទាំងនេះឱ្យបានគ្រប់គ្រាន់ជួយឱ្យអ្នកគ្រប់គ្រងជាតិស្ករក្នុងឈាម បង្កើតអារម្មណ៍ឆ្អែតរហូតដល់អាហារថ្ងៃត្រង់។ ពេលវេលាល្អបំផុតសម្រាប់អាហារពេលព្រឹកគឺប្រហែល ៧-៨ ម៉ោង។ អាហារពេលព្រឹកគួរតែប្រហែល ៤-៥ ម៉ោងមុនពេលអាហារថ្ងៃត្រង់។
ប្រភព៖ បរទេស