សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីទស្សន៍ទាយមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលរឿងឱកាសនៅឆ្នាំថ្មីខាងមុខ តាមរយៈការជ្រើសរើសសន្លឹកបៀមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
របៀបលេង
១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
សន្លឹកបៀរទី 1
អ្នកនឹងក្លាយជាអ្នកមានដោយការធ្វើការ ដោយសារតែអ្នកគឺជាមនុស្សឧស្សាហ៍ ប៉ុន្តែត្រូវដោះដូរនឹងការខិតខំប្រឹងប្រែងរហូតដល់ប៉ះពាល់សុខភាព ប៉ុន្តែមិនដល់ថ្នាក់មានកប់ពពកទេ គឺមានល្មមរស់ស្រួល ។
សន្លឹកបៀរទី 2
ទោះមិនមានកប់ពពក ប៉ុន្តែអ្នកនឹងមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយ ដោយសារអ្នកជាមនុស្សដែលចូលចិត្តរកលុយ យកទៅលុយទិញសុភមង្គលសម្រាប់ខ្លួនឯង អ្នកនឹងមានលុយចាយយ៉ាងស្រួលដោយមិនហត់នឿយខ្លាំងឡើយ ។
សន្លឹកបៀរទី 3
មានឱកាសក្លាយជាអ្នកមាន ព្រោះអ្នកនឹងបានជួបដៃគូដ៏ល្អម្នាក់ នឹងចាប់ដៃគ្នារកស៊ីមានទ្រព្យសម្បត្តិជាដុំកំភួន ។
សន្លឹកបៀទី 4
នៅមិនទាន់ដល់ពេលទេ តែនៅពេលដែលអ្នកខ្វះលុយ អព្ភូតហេតុនឹងកើតឡើងភ្លាម ឧទាហរណ៍មាននរណាម្នាក់មកជួយរឿងលុយកាក់ បានលុយមកដោយចៃដន្យ និងនៅតែមានការព្រួយបារម្ភគ្រប់ពេលពីរឿងចាយវាយ តែកុំបារម្ភព្រោះលេខរបស់អ្នកយ៉ាងណាក៏នៅតែបង្វិលទាន់ ៕
ប្រភព៖ Knongsrok