គ្រូបង្វឹកម៉ាឡេស៊ីលោក Tan Cheng-Hoe បាននិយាយថាលោកនិងកូនក្រុមបានប្រយ័ត្នប្រយែងបំផុតមុនការប្រកួតបើកឆាក AFF Cup 2021 ទល់នឹងកម្ពុជា។
ក្នុងបទសម្ភាសន៍ជាមួយកាសែត New Straits Times គ្រូបង្វឹក Tan Cheng Hoe បានផ្តល់ការវិភាគអំពីគូប្រកួតដំបូងរបស់ពួកគេក្នុងវគ្គចែកពូលនៃពានរង្វាន់ AFF Cup 2021៖
“ខ្ញុំមិនចង់ឲ្យកីឡាកររបស់យើងមានទំនុកចិត្តខ្លាំងពេកក្នុងការប្រកួតបើកឆាក AFF Cup។
“ពួកគេត្រូវផ្តោតលើការលេងតាមការណែនាំ។ ពួកគេមានកីឡាករកំពូលៗជាច្រើននាក់ដែលលេងនៅក្រៅប្រទេស។ ចាន់ វឌ្ឍនាកា ដែលធ្លាប់លេងនៅលីគ M-League នៅតែលេងដដែល ហើយគាត់ល្អ។
លោក Cheng Hoe បាននិយាយបន្តថា៖ "យើងត្រូវតែប្រុងប្រយ័ត្នជាមួយកម្ពុជា ។ ពួកគេប្រឹងប្រែងធ្វើការ និងរត់បានច្រើនក្នុងអំឡុងពេលប្រកួត ហើយពួកគេមិនចុះចាញ់ដោយងាយនោះទេ" ។
"កម្ពុជាកំពុងលេងបានល្អក្រោមការដឹកនាំរបស់គ្រូបង្វឹក Ryu Hirose ដោយមានការណែនាំពីអ្នកចាត់ការទូទៅក្រុម Keisuke Honda ។ ពួកគេមានភាពប្រសើរឡើងយ៉ាងឆាប់រហ័សក្នុងក្រុម ដូច្នេះវានឹងមិនងាយស្រួលសម្រាប់ពួកយើងទេ"។
Cheng Hoe បាននិយាយថា "កម្ពុជាកំពុងលេងបានយ៉ាងល្អ។
ជម្រើសជាតិកម្ពុជានឹងត្រូវជួបម៉ាឡេស៊ីនៅថ្ងៃបើកឆាកពូល B ថ្ងៃទី០៦ខែធ្នូឆ្នាំ២០២១ នៅកីឡដ្ឋាន Bishan ActiveSG Stadium ប្រទេសសិង្ហបុរី៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក