មេ​ផ្ទះ ៩០ ភាគរយ​មិន​ធ្លាប់​ដឹង! នេះ​វិធី​រក្សា​ទុក​សាច់​ជ្រូក​ឲ្យ​នៅ​ស្រស់​បាន​យូរ មិន​ខូច​គុណភាព

ពេល​ទៅ​ទិញ​សាច់​ជ្រូក​ពី​ផ្សារ យក​មក​ដល់​ផ្ទះ​មនុស្ស​ជា​ច្រើន​ត្រឹម​តែ​យក​វា​ទៅ​ក្លាសេ​ចោល​ក្នុង​ទូ​ទឹកកក ដោយ​គិត​ថា​វិធី​ងាយៗ​ប៉ុណ្ណឹង​គឺ​អាច​ធ្វើ​ឲ្យ​សាច់​នៅ​ស្រស់​បាន​ហើយ។ ជា​រួម​ពួក​គាត់​គិត​ថា ឲ្យ​តែ​សាច់​នៅ​កន្លែង​កក គឺ​វា​នៅ​អាច​ប្រើប្រាស់​បាន។

ដោយ​តាម​ពិត​ទៅ នោះ​ជា​ការ​យល់​ឃើញ​ខុស ហើយ​ការ​ដែល​យក​ទៅ​ដាក់​ក្លាសេ​ភ្លាមៗ​របៀប​ហ្នឹង គឺ​មាន​តែ​ងាយ​នឹង​ចម្លង​បាក់តេរី រួច​ក៏​ធ្វើ​ឲ្យ​បាត់បង់​គុណភាព​សាច់ មិន​ស្រស់​បាន​យូរ​នោះ​ដែរ។ ខាង​ក្រោម Knongsrok បង្ហាញ​ពី​វិធី​រក្សា​ទុក​សាច់​ជ្រូក​ឲ្យ​បាន​យូរ ដែល​ស្រ្តី​មេផ្ទះ​ចាំ​បាច់​ត្រូវ​ដឹង៖

11

ជំហាន​ទី ១) ពេល​ទិញ​សាច់​ជ្រូក​ហើយ ចូរ​កាត់​វា​ជា​កង់ៗ ស្មាន​ល្មម​នឹង​អាហារ​មួយ​ពេលៗ​នៃ​ក្រុម​គ្រួសារ​របស់​អ្នក

ជំហាន​ទី ២) លាង​សាច់​ជ្រូក​ដើម្បី​កម្ចាត់​ភាព​កខ្វក់​លើ​ផ្ទៃ​សាច់ ដោយ​យក​សាច់​ទៅ​ដាក់​ក្នុង​ចាន​ទឹក​មួយ ដោយ​លាយ​ជាមួយ​ទឹក​ខ្មេះ​បន្តិច អំបិល​កន្លះ​ស្រលាប​ព្រា ហើយ​កូរ​វា​រហូត​ដល់​រលាយ​ចូល​គ្នា រួច​ត្រាំ​ទុក​ចោល​រយៈ​ពេល ២០ នាទី

22

ជំហាន​ទី ៣) យក​សាច់​ចេញ រួច​លាង​ទឹក​ស្អាត ២-៣ ដង

ជំហាន​ទី ៤) យក​សាច់​មក​ដាក់​លើ​ក្រដាស​ជូត​មាត់ ដើម្បី​ឲ្យ​ស្រក់​អស់​ទឹក ជៀសវាង​នៅ​ជាប់​សំណើម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រសជាតិ​ និង​ផ្ទៃ​សាច់​ពេល​យក​ទៅ​ក្លាសេ

33

ជំហាន​ទី ៥) ប្រើ​ជក់ យក​ទៅ​ជ្រលក់​ប្រេង​ឆា​ថ្មី ហើយ​យក​វា​មក​លាប​លើ​សាច់ ព្រោះ​ធ្វើ​បែប​នេះ ដើម្បី​បន្ថែម​សារធាតុ​ចិញ្ចឹម​ដល់​សាច់ មិន​ឲ្យ​វា​បាត់បង់ ហើយ​ធ្វើ​ឲ្យ​សាច់​មាន​ឱជារស និង​នៅ​ស្រស់​បាន​យូរ​ដូច​ទើប​ទិញ​ថ្មីៗ

ជំហាន​ទី ៦) ប្រើ​ថង់​មក​រុំ​សាច់ តែ​ត្រូវ​ប្រាកដ​ថា​រុំ​ឲ្យ​បាន​ជិត មិន​ឲ្យ​ចូល​ខ្យល់ ឬ​សល់​ចន្លោះ​ខ្យល់​ណា​មួយ

44

ជំហាន​ទី ៧) យក​សាច់​ជ្រូក​នោះ​ទៅ​ដាក់​ទូ​កក​បាន​ហើយ រួច​ពេល​ណា​ចង់​ទទួល​ទាន សឹម​យក​មួយ​ដុំៗ​មក​ចម្អិន ធានា​ថា​សាច់​នឹង​នៅ​តែ​ស្រស់​ល្អ មិន​ស្ងួត ហើយ​នៅ​មាន​ឱជារស​មិន​ស្អុយ​នោះ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក