ដើម្បីលើកកម្ពស់សុខភាព ការពាររាងកាយពីជំងឺផ្សេងៗ អ្នកគួរតែបន្ថែមអាហារទាំង ៥ មុខខាងក្រោម ទៅក្នុងរបបអាហារប្រចាំថ្ងៃ ព្រោះវាផ្តល់ប្រយោជន៍ល្អៗជាច្រើន៖
៥) ខ្ទឹមបារាំង
ខ្ទឹមបារាំង មានសមត្ថភាពកាត់បន្ថយសម្ពាធឈាម និងជំរុញការបញ្ចេញសូដ្យូមពីរាងកាយ ហើយវាក៏អាចកាត់បន្ថយកូលេស្តេរ៉ុល ពោលដើរតួរក្សាសរសៃឈាមឲ្យមានសុខភាពល្អ និងការពារអ្នកពីជំងឺក្រិនសរសៃឈាម។
៤) ផ្សិត
ផ្សិតមានអាស៊ីដអាមីណូរហូតដល់ ១៦ ប្រភេទ ដែលក្នុងនោះច្រើនជាង ៧ មានសារៈសំខាន់សម្រាប់រាងកាយ។ វាក៏មានផ្ទុកអាស៊ីដខ្លាញ់មិនឆ្អែត វីតាមីន និងសារធាតុជាច្រើន ជួយកាត់បន្ថយខ្លាញ់ក្នុងឈាម។ ជារួមវាអាចការពារជំងឺលើសជាតិខ្លាញ់ក្នុងឈាម និងជំងឺសរសៃឈាមបេះដូង។
៣) ត្រសក់
ជាបន្លែដែលគ្រប់គ្នាស្គាល់និងតែងតែទទួលទាន ទៅតាមមុខម្ហូបអាហារនីមួយៗ។ ដោយស៊ីជម្រៅទៅ ត្រសក់ល្អណាស់ វាធ្វើឲ្យស្រះស្រាយរាងកាយ បញ្ចុះកម្តៅ ហើយក៏មានជាតិសរសៃសម្បូរបែប ជំរុញដល់ការបញ្ចេញកាក់សំណល់ដែលលើសចេញពីពោះវៀន និងកាត់បន្ថយការស្រូបយកកូលេស្តេរ៉ុល។
លើសពីនេះវាក៏អាចទប់ស្កាត់ការបម្លែងកាបូអ៊ីដ្រាតទៅជាខ្លាញ់ ល្អសម្រាប់ការសម្រកទម្ងន់ គ្រប់គ្រងការរំលាយអាហារ ការពារអ្នកពីជំងឺក្រិនសរសៃឈាម។
២) ដំឡូងជ្វា
ជាអាហារសម្បូរជាតិសរសៃ ជួយជំរុញដល់ចលនាពោះវៀន និងការពារការទល់លាមក។ លើសពីនេះវាក៏មានផ្ទុកនូវបរិមាណជាក់លាក់នៃ Collagan និង Mucopolysacharid ជួយរក្សាភាពយឺតនៃសរសៃឈាម និងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម។
១) ផ្កាខាត់ណាខៀវ
វាមានផ្ទុកសារជាតិ Flavonoids ជួយការពារការឆ្លងមេរោគ សម្អាតសរសៃឈាម កាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង និងសាច់សរសៃឈាមខួរក្បាល។ លើសពីនេះវាក៏មានប្រសិទ្ធភាពចូលរួមចំណែកការពារជំងឺមហារីកមួយចំនួនផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក