ប្រភេទទាំង ៤ ប្រភេទខាងក្រោម គឺពេញនិយមណាស់សម្រាប់បងប្អូនយើងមួយចំនួន ដោយពួកគាត់មិនបានស្វែងយល់ស៊ីជម្រៅ ដែលការពិតទៅគឺប្រឈមហានិភ័យខ្ពស់អាចកើតមានជំងឺជាច្រើន៖
៤) ទឹកក្តៅ ឬត្រជាក់ពេក
ទឹកក្តៅ ងាយរលាកមាត់ បំពង់អាហារ និងស្រទាប់ក្រពះ ដូច្នេះការទទួលទានទឹកក្តៅពេក ក៏ត្រូវបានគេចាត់ទុកជាដើមចម បង្កទៅជាមហារីកពោះវៀនធំផងដែរ។ យកល្អមិនត្រូវឲ្យសីតុណ្ហភាពទឹកនោះ លើសពី ៦៥ អង្សាសេឡើយ។
ទន្ទឹមនោះដែរ ទឹកត្រជាក់ពេក ក៏អាចបណ្តាលឲ្យរលាកក្រពះ ពោះវៀនដូចគ្នាដែរ។ ជារួមទៅ គឺអ្នកគួរទទួលទានទឹកក្ដៅឧណ្ហ៍ៗ ដែលមានសីតុណ្ហភាពចន្លោះពី ៣០ ទៅ ៤៥ អង្សាសេ។
៣) ទឹកឆៅ
ទឹកឆៅ ដែលបង្ហូរចេញពីទុយយោ គឺអាចមានសារធាតុក្លរីន បាក់តេរី សត្វល្អិត និងសារធាតុសេសសល់ដក់ជាប់ទុយយោជាច្រើន ដែលយើងមើលមិនឃើញ ហើយវាអាចគំរាមកំហែងដល់សុខភាពមនុស្សធ្ងន់ធ្ងរទៅពេលខាងមុខ។
២) ទឹកអំបិល
បងប្អូនភាគច្រើននិយមណាស់ ការប្រើប្រាស់ទឹក មកលាយអំបិលគ្រួស ហើយទុកឲ្យរលាយរួចលើកមកប្រើប្រាស់។ ត្រឹមការខ្ពុរមាត់ហើយខ្ជាក់ចេញវិញ គឺអត់អីទេ រួចក៏ត្រូវស្តោះទឹកមាត់ឲ្យអស់ជាតិនោះដែរ តែបើយកវាមកទទួលទាន គឺប្រឈមខ្ពស់ណាស់ ដោយអាចបង្កើនសម្ពាធឈាម ធ្វើឲ្យរលាកស្រទាប់ក្រពះជាដើម។
១) ទឹកក្នុងដបលើសពី ៧ ថ្ងៃ
បងប្អូនខ្លះទទួលទានទឹកក្នុងដប ឬទឹកដាក់ក្នុងធុងធំ ប្រសិនឆ្លងកាត់ការចម្រុះត្រឹមត្រូវមិនអីទេ តែបើទទួលទានវាសុទ្ធសាធតែម្តង ជាទូទៅគេមិនឲ្យលើសពី ៧ ថ្ងៃ ឬ ១ អាទិត្យនោះទេ ដោយអាយុកាលរបស់វា គឺមានក្រោមប៉ុណ្ណឹង ទើបនៅមានគុណភាព ឬមិនមានការឆ្លងនូវបាក់តេរីមកចូលរាងកាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក