ការទទួលទានដំឡូងជ្វា ត្រូវបានគេទទួលស្គាល់ថា ដូចជាឱសថសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ប្រសិនអ្នកចេះទទួលទានវាត្រឹមត្រូវ។ យ៉ាងណាជឿថាមិនសុទ្ធតែគ្រប់គ្នាបានដឹងនោះទេ ដូច្នេះហើយខាងក្រោម Knongsrok ចែករំលែកនូវពេលវេលាមាស ២ និងពេលមិនល្អ ១ ដែលអ្នកត្រូវដឹង៖
១) ត្រូវទទួលទានពេលព្រឹក
ជំនួសនូវការទទួលទានបាយ ឬអាហារមួយចំនួននៅពេលព្រឹក អ្នកអាចទទួលទានដំឡូងជ្វា ព្រោះវាអាចបំពេញក្រពះ និងបំពេញថាមពល ធ្វើឲ្យស្បែកស្រស់ស្អាត ការពារអ្នកពីជំងឺមួយចំនួនផងដែរ។
ដំឡូងជ្វា អ្នកអាចទទួលទានវារាល់ថ្ងៃដោយមិនបាច់បារម្ភ ពីការឆ្លងមេរោគ ឬបាក់តេរីអ្វីឡើយ ហើយវាមានជាតិសរសៃច្រើន និងម្សៅតិច ដែលមានន័យថា អ្នកទទួលទានដោយមិនបាច់ខ្លាចឡើងទម្ងន់ ជារួមល្អទៅវិញទេ បើអ្នកកំពុងគិតចង់សម្រកទម្ងន់នោះ។
២) ត្រូវទទួលទានពេលថ្ងៃ
ការទទួលទានដំឡូងជ្វា ជាអាហារថ្ងៃត្រង់ក៏ល្អដែរ ជារួមគឺចន្លោះម៉ោង ១០-១២ ថ្ងៃត្រង់ គឺល្អបំផុត។ ក៏ដោយសារតែជាតិកាល់ស្យូមក្នុងដំឡូងជ្វាត្រូវការពេល ៤-៥ ម៉ោងដើម្បីស្រូបចូលរាងកាយ ហើយកំឡុងពេលវេលាក្រោយនោះ គឺឥទ្ធិពលនៃពន្លឺព្រះអាទិត្យក៏ចូលរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការជំរុញជាតិកាល់ស្យូមចូលមកកាន់រាងកាយរបស់អ្នក។
៣) ហាមទទួលទានពេលល្ងាច
អ្នកមិនគួរទទួលទានដំឡូងជ្វានៅពេលល្ងាចទេ ព្រោះសមត្ថភាពមេតាបូលីសរបស់រាងកាយ ត្រូវបានកាត់បន្ថយ ហើយបរិមាណជាតិស្ករនៅក្នុងដំឡូងជ្វាវាប្រមូលផ្តុំងាយនឹងដាក់បន្ទុកទៅលើក្រពះ។
លើសពីនេះ ការទទួលទានដំឡូងជ្វានៅពេលល្ងាច ក៏បង្កើនហានិភ័យនៃការច្រាលអាស៊ីដក្រះព ហើមពោះ ពិបាករំលាយអាហារ។ ជាពិសេសអ្នកដែលមានក្រពះខ្សោយ ឬមនុស្សចាស់ មិនគួរទទួលទានវាឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក