សប្តាហ៍​ថ្មី ២៩-០៥ ធ្នូ ហោរាសាស្រ្ត​ចារ​ថា​ម្ចាស់​ឆ្នាំ​ទាំង ៣ នឹង​មាន​លុយ​ចូល​ហោប៉ៅ​ឆឹបៗ

នៅ​សប្តាហ៍​ថ្មី ចន្លោះ​ពី​ថ្ងៃ​ទី ២៩ វិច្ឆិកា ដល់ ៥ ធ្នូ តាម​ហោរាសាស្រ្ត​បាន​គន់គូរ​ឃើញ​ថា ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត។ ទៅ​ផ្ទៀងផ្ទាត់​មើល តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ទេ?

អ្នក​កើត​ឆ្នាំ​ជូត – កណ្តុរ

1

ជា​ឆ្នាំ​មាន​រាសី​សំណាង​ក្នុង​សប្តាហ៍​នេះ ដោយ​ដំណឹង​ល្អ លាភ​ធំ​នឹង​ចូល​មក​ក្នុង​ជីវិត​ពួក​គេ​តាំង​ពី​បើក​ក្បាល​សប្តាហ៍ ហើយ​ប្រភព​ចំណូល​សំខាន់ៗ ក៏​នឹង​បាន​ផល​ចំណេញ​ច្រើន។

ប្រសិន​ជា​ម្ចាស់​ឆ្នាំ​ជូត ដឹង​ពី​របៀប​ទាញ​យក​ឱកាស​នៅ​ពេលវេលា​នេះ ក៏​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​បាន​ឆាប់​រហ័ស​ផង​ដែរ។ ប្រសិន​អ្នក​ជា​បុគ្គលិក​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​ណា​មួយ​វិញ នោះ​នឹង​ទទួល​បាន​ការ​កោតសរសើរ​ពី​ថ្នាក់​លើ ហើយ​អ្នក​ដាក់​សំណើ​អ្វី ក៏​រមែង​ទទួល​បាន​ការ​អនុម័ត​ពី​អ្នក​គ្រប់គ្រង​ខាង​លើ​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

2

ជោគវាសនា​របស់​ម្ចាស់​ឆ្នាំ​ខាល ដល់​ពេល​ដែល​ត្រូវ​ផ្លាស់ប្តូរ​ហើយ ក្នុង​ពេល​ខាង​មុខ​នេះ។ ប្រសិន​អ្នក​ជា​មនុស្ស​ដែល​បម្រើ​ការ​ស៊ី​ប្រាក់​ខែ នោះ​អ្នក​នឹង​មាន​ឱកាស​បង្ហាញ​សមត្ថភាព ទេពកោសល្យ​ចំៗ​ទៅ​កាន់​ថ្នាក់​លើ ឲ្យ​ពួក​គាត់​បាន​ឃើញ ហើយ​មាន​ឱកាស​ឡើង​ឋានៈ ឡើង​តំណែង​នៅ​ពេល​ខាង​មុខ។

ការ​ខិតខំ​របស់​ម្ចាស់​ឆ្នាំ​ខាល ពិត​ជា​គួរ​ឲ្យ​ស្ងើចសរសើរ​ណាស់ ព្រោះ​ពួក​គេ​ខំ​មិន​ងាយ​បោះបង់ បើ​ទោះ​បី​ពេល​ខ្លះ​ជួប​ឧបសគ្គ នាំ​ឲ្យ​ឈឺក្បាល ថប់​អារម្មណ៍ លែង​ចង់​ទៅ​មុខ​ម្តងៗ​ក៏​ដោយ។ ជា​ការ​តបស្នង​មក​វិញ លាភ​សំណាង​របស់​ពួក​គេ​គឺ​ចូល​មក​ដល់​ហើយ។

សម្រាប់​អ្នក​គ្រង​បើក​ជំនួញ​ ការ​រកស៊ី​ទាំង​ឡាយ បើ​ម្ចាស់​ឬ​ថៅកែ​ជា​អ្នក​កើត​ឆ្នាំ​ខាល ពេលវេលា​នេះ​បើក​ទៅ​គឺ​ត្រូវ បើក​ទៅ​គឺ​មាន​ភ្ញៀវ​ចូល​ពេញៗ កើប​ផល​ចំណេញ នាំ​ឲ្យ​ចម្រុងចម្រើន​តាំង​ពី​ចំណុច​ចាប់ផ្តើម​ដំបូង។

អ្នក​កើត​ឆ្នាំ​រោង – នាគ

3

ក្បួន​ហោរាសាស្រ្ត ចន្លោះ​ថ្ងៃ​ទី ២៩ ដល់ ៥ វិច្ឆិកា​ខាង​មុខ​នេះ ក៏​មាន​ឈ្មោះ​ម្ចាស់​ឆ្នាំ​រោង ក្នុង​បញ្ជី​ដែល​ត្រូវ​កើប​លុយ​ចូល​ហោប៉ៅ​ផង​ដែរ។ សញ្ញា​រាសី​វិជ្ជមាន ឡើង​ខ្ពស់​ត្រដែត អណ្តែត​ដូច​ទឹក​ហូរ ក៏​នឹង​កើត​មាន​សម្រាប់​ម្ចាស់​ឆ្នាំ​រោង។

ទោះ​ជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ក៏​ដោយ មិន​ជា​រឿង​រាំងស្ទះ​ដំណើរ​ជីវិត​របស់​ម្ចាស់​ឆ្នាំ​រោង​នៅ​ពេល​នេះ​បាន​ឡើយ និយាយ​ទៅ ជីវិត​ពួក​គេ​មាន​ស្ថិរភាព​ណាស់។ បញ្ហា​សម្រាប់​អ្នក​ដទៃ អាច​ថា​ជា​រឿង​លំបាក តែ​សម្រាប់​ម្ចាស់​ឆ្នាំ​រោង ជួន​ខ្លះ​ជា​គ្រោះ​បង្កប់​លាភ​ថែម​ទៀត​ក៏​មាន។

សំណាង​នឹង​កើត​ឡើង​ធំ​បំផុត នៅ​ពាក់​កណ្តាល​សប្តាហ៍ ឱកាស​នៃ​ការ​កើប​ផល​ចំណេញ ចេញ​ពី​ការ​វិនិយោគ​ទាំង​ឡាយ​គឺ​មាន​ខ្ពស់។ យ៉ាង​ណា​ក៏​ត្រូវ​ចាំ​ថា កុំ​ភ្លេច​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចំណាយ​ផង កុំ​ខ្ជះខ្ជាយ​ពេក៕

ប្រភព៖ បរទេស | ​ប្រែ​សម្រួល៖ ក្នុង​ស្រុក