តាមក្បួនហោរាសាស្រ្តបានគន់គូរឃើញថា ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម សម្រាប់រាសីនៅខែធ្នូខាងមុខ ពួកគេគឺមានរាសីខ្ពស់ត្រដែត ហើយខ្លះនឹងកើតមានការផ្លាស់ប្តូរវិជ្ជមានដ៏ធំមួយក្នុងជីវិត៖
អ្នកកើតឆ្នាំខាល – ខ្លា
ជាមនុស្សដែលតែងតែមានចរិតរឹងមាំ មានទំនួលខុសត្រូវខ្ពស់ចំពោះកិច្ចការងារដែលពួកគេកំពុងធ្វើ។ នៅខែធ្នូខាងមុខ ម្ចាស់ឆ្នាំខាល នឹងមានការផ្លាស់ប្តូរដ៏ធំ ដោយពួកគេទទួលបានឱកាសដែលកម្រនឹងជួបក្នុងជីវិត ហើយអាចនាំឲ្យទទួលបានជោគជ័យ ល្មមនឹងមនុស្សជាច្រើននៅក្បែរខ្លួនគេច្រណែន។
តាមពិតទៅប៉ុន្មានខែមកនេះ ម្ចាស់ឆ្នាំខាល ជួបរឿងលំបាកច្រើនហើយ រួចក៏ដល់ពេលដែលពួកគេទទួលបានរឿងភ្ញាក់ផ្អើលនៃផ្នែកទ្រព្យត្រលប់មកវិញ ដោយការលំបាកនានានឹងត្រូវបានដោះស្រាយ ហើយមានតែសាងអាជីព បង្កើតចំណូល បង្កើតប្រាក់ចំណេញហូរចូលដូចទឹកនៅខែធ្នូខាងមុខ។
អ្នកកើតឆ្នាំមមែ - ពពែ
ជាមនុស្សមានចរិតស្លូតបូត ម៉ឺងម៉ាត់ និងតែងតែទទួលបានការរីកចម្រើនក្នុងជីវិតជានិច្ច។ មនុស្សកើតឆ្នាំមមែ ប្រហែលជាដំបូងឡើយមិនមែនជាអ្នកមានអ្វីទេ តែពួកគេខិតខំ ពួកគេក្លាហាន ដល់រុញខ្លួនឲ្យក្លាយជាអ្នកមានបានទៅថ្ងៃមុខ។
នៅខែចុងក្រោយសម្រាប់ឆ្នាំ ២០២១ អ្នកកើតឆ្នាំមមែ នឹងមានជីវិតល្អប្រសើរឡើង បញ្ច្រាសពីស្ថានភាពកាលពីដើមឆ្នាំ ដែលពួកគេជួបរឿងរ៉ាវលំបាកក្នុងជីវិត។ ទាំងការងារ ការរកស៊ី ទ្រព្យសម្បត្តិរបស់ម្ចាស់ឆ្នាំមមែ នឹងរីកសាយ ដូចផ្លែទ្រព្យដែលកំពុងដុះផ្លែផ្កា។ ពួកគេអាចនឹងទទួលបានជំនួយធំ ពីមនុស្សដែលមានឋានៈខ្ពស់ជាង ជួយទាញដៃឲ្យឡើងទៅកម្រិតខ្ពស់មួយទៀតផង។
អ្នកកើតឆ្នាំវក – ស្វា
ជាមនុស្សមានចរិតស្លូតបូត មិនចេះឈឺឆ្អាតនឹងរឿងអ្នកដទៃច្រើនទេ ហើយមនុស្សនេះ រមែងមានមនុស្សល្អៗនៅក្បែរខ្លួន ចាំជួយ ចាំគាំទ្រដល់គេជានិច្ច។ សម្រាប់ខែចុងក្រោយនៃឆ្នាំ ២០២១ គឺជាពេលវេលានាំសំណាងដ៏ធំមួយសម្រាប់ ម្ចាស់ឆ្នាំវក ហើយចាប់ពីខែធ្នូ ចូលដល់ឆ្នាំ ២០២២ តទៅ ពួកគេនឹងមិនសូវជួបរឿងលំបាកដូចកំឡុងដើមឆ្នាំ ២០២១ នេះទៀតទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក