ការតុបតែងផ្ទះគឺសំខាន់ណាស់ ហើយបើក្នុងក្បួនហុងស៊ុយ រឿងនេះគឺគេរមែងយកចិត្តទុកដាក់ជាចម្បង ជាពិសេសរៀងរាល់ការត្រៀមស្វាគមន៍ចូលឆ្នាំថ្មីម្តងៗ។ ជាការពិតនៅសល់តែជាង ១ ខែទៀតប៉ុណ្ណោះ ឆ្នាំថ្មី ២០២២ នឹងឈានចូលមកដល់ ហើយបើអ្នកចង់បានលាភ ចង់បានសំណាងចូលផ្ទះ សូមកុំភ្លេចដាក់របស់ទាំង ៤ ខាងក្រោមនេះក្នុងផ្ទះ៖
៤) ដាក់រុក្ខជាតិបៃតង
រុក្ខជាតិបៃតងតំណាងឲ្យតុល្យភាពនៃលំហូរថាមពលវិជ្ជមាន។ គេជឿថា ការដាក់រុក្ខជាតិបៃតង នៅក្នុងបន្ទប់ទទួលភ្ញៀវ គឺចាំបាច់ណាស់។
ការជ្រើសរើសប្រភេទរុក្ខជាតិក៏ជារឿងដែលគួរតែយកចិត្តទុកដាក់ដែរ ដោយអ្នកត្រូវរើសយករុក្ខជាតិមានស្លឹកមូល ឬធំ គឺកាន់តែល្អ វាដូចជាដើមមាស ដើមប្រាក់។ ប៉ុន្តែសូមបញ្ជាក់ ត្រូវដាក់រុក្ខជាតិដែលកប់ជាមួយដីក្នុងថូ មិនត្រូវដាក់ក្នុងទឹកទេ សម្រាប់រុក្ខជាតិតាំងនៅបន្ទប់ទទួលភ្ញៀវ។
៣) ដាក់វត្ថុហុងស៊ុយ
មានវត្ថុហុងស៊ុយជាច្រើន ដែលគេតំណាងដល់លាភ ដល់សំណាង ដូចជាកង្កែបពាំកាក់ ត្រីមាសពាំកាក់ ប៉ុន្តែកុំដាក់ច្រើនពេក ដោយដាក់តែមួយៗបានហើយនៅទីតាំងក្នុងបន្ទប់ទទួលភ្ញៀវ។s
២) រហាត់ទឹក
អ្នកអាចរកជាវរហាត់ទឹកតូចៗ ដែលគេដាក់តាំងក្នុងបន្ទប់ទទួលភ្ញៀវ។ ដោយវាជានិមិត្តសញ្ញាតំណាងឲ្យភាពទាក់ទាញនៃទ្រព្យ ហើយតាមក្បួនហុងស៊ុយទឹកដែលវិលក្នុងរហាត់ជានិច្ចនោះ ប្រៀបដូចជាទ្រព្យដែលហូរចូលឥតឈប់ បង្កប់នូវលាភសំណាងធំមកក្នុងផ្ទះ។
១) រូបគំនូរហុងស៊ុយ
រូបគំនូរយកមកដាក់ព្យួរនៅជញ្ជាំង នៅមាត់ទ្វារចូល ឬក្នុងបន្ទប់ទទួលភ្ញៀវ គឺសំខាន់ណាស់សម្រាប់ការរៀបចំត្រៀមទទួលឆ្នាំថ្មី។ បើអ្នកមានហើយ មិនចាំបាច់ដាក់ថែមក៏បាន តែបើមិនទាន់មានទេ តាមក្បួនគេណែនាំឲ្យជ្រើសរើសប្រភេទរូបគំនូរត្រី ទូកក្តោង ផ្កាឈូក ឥន្រ្ទីយ៍ ផ្កា និងទេសភាពជាដើម។
វាអាចជួយឲ្យគ្រួសារទទួលបានភាពចម្រុងចម្រើន ហើយសម្រាប់រូបគំនូរទឹក ឬសេះរត់ សូមដាក់វាបែរចូលមកក្នុងផ្ទះតំណាងឲ្យទ្រព្យរត់ចូលផ្ទះ ឬហូរចូលផ្ទះ មិនមែនចេញក្រៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក