នាពេលបច្ចុប្បន្ននេះ អត្រានៃការលែងលះហាក់មានសន្ទស្សន៍ខ្ពស់ណាស់ នេះក៏ដោយសារតែមនុស្សជាច្រើនមានកំហុសធ្ងន់ធ្ងរនៅពេលជ្រើសរើសដៃគូជីវិត។ សូមមើលចំណុចទាំង ៤ ខាងក្រោមនេះពិតជាសំខាន់ណាស់ ព្រោះជាជំហ៊ានដែលធ្វើឱ្យអ្នករៀបការជាមួយមនុស្សខុស៖
អ្នកមិនអើពើនឹងសញ្ញាព្រមាន
មិនត្រឹមតែអ្នកប៉ុណ្ណោះទេ មនុស្សជាច្រើនទៀតក៏បានក្លាយជាមនុស្សខ្វាក់ភ្នែកក្នុងសេចក្ដីស្រឡាញ់ដែរព្រោះពេលស្រលាញ់គេភ្លេចអ្វីៗនៅជុំវិញខ្លួន ស្រលាញ់ដោយចិត្តរំជួលចិត្ត ហើយប្រាថ្នាចង់ឲ្យគេស្រលាញ់។ ដូច្នេះ អ្នកអាចមិនអើពើនឹងដំបូន្មាន ក៏ដូចជាសញ្ញាមិនធម្មតាដែលលេចឡើងក្នុងទំនាក់ទំនងរបស់អ្នកជាក់ជាមិនខាន។
ទោះបីជាអ្នកដឹងថា អ្នកគួរតែសម្រេចចិត្ត និងជ្រើសរើសដ៏ឈ្លាសវៃជាងនេះក៏ដោយ ក៏អ្នកនៅតែ “ព្យាយាមទ្រាំ” ដោយគិតថា អ្នកនឹងអាចផ្លាស់ប្តូរគូស្នេហ៍របស់អ្នកបាន។ ជាការពិត នេះកម្រនឹងនាំមកនូវលទ្ធផលរំពឹងទុកណាស់ មិនត្រឹមតែប៉ុណ្ណឹងទេ នៅមានស្រីៗខ្លះត្រៀមចិត្តទទួលយកប្រុសស្នេហ៍ ដែលអ្នកដទៃក៏បានព្រមានជានិច្ចថា «វាសាហាវណាស់!»។ ដូច្នោះ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះដែលតែងតែព្រងើយកន្តើយនឹងសញ្ញាព្រមានទាំងអស់ខាងលើ ចូរកុំសោកស្តាយខ្លួនឯងថា ហេតុអ្វីបានជាអ្នកស្រលាញ់មនុស្សខុសជារៀងរហូត។
កំណត់ស្តង់ដារច្រើនពេក
ពួកគេតែងនិយាយថា យើងគួរតែទទួលយកសេចក្តីស្រឡាញ់ដែលយើងគិតថាយើងសមនឹងទទួលបាន នោះមានន័យថា "កុំសង្ឃឹមលើស្នេហាខ្ពស់ហួសពីកម្លាំងរបស់អ្នក នៅពេលដែលអ្នកកំណត់ស្តង់ដារច្រើនពេក ដៃគូរបស់អ្នកអាចងាយស្រួលក្នុងការធ្វើតាមស្តង់ដារ ហើយជ្រើសរើសមនុស្សខុស។ ជាការប្រសើរណាស់ វានៅតែចាំបាច់ក្នុងការគូសបញ្ជាក់ស្តង់ដារ ដើម្បីស្វែងរកពាក់កណ្តាលដែលសមរម្យបំផុតសម្រាប់អ្នក ហើយអ្នកគួរតែដឹងថា ស្តង់ដារមួយណាដែលត្រូវកំណត់អាទិភាព ស្តង់ដារមួយណាត្រូវបន្ថយ និងក្នុងពេលតែមួយដើម្បីធ្វើឲ្យមានតុល្យភាពរវាងស្តង់ដារទាំងនោះ។
រៀបការមនុស្សខុសព្រោះសង្ឃឹមថានឹងផ្លាស់ប្តូរក្រោយរៀបការ
បើតាមច្បាប់មួយបានចែងថា ប្រសិនបើអ្នកមិនអាចសប្បាយចិត្តជាមួយដៃគូរបស់អ្នកនៅពេលនេះទេ កុំរៀបការ ព្រោះបើការរៀបការដើម្បីផ្លាស់ប្តូរអ្នកណាម្នាក់បាន នោះវាកាន់តែអាក្រក់ណាស់។ ដូច្នេះហើយ ប្រសិនបើអ្នកអាចទ្រាំទ្រនឹងបុគ្គលិកលក្ខណៈ គំនិត ទម្លាប់ អនាម័យផ្ទាល់ខ្លួន ជំនាញទំនាក់ទំនង នៅពេលនេះបាន ទើបអាចសម្រេចចិត្តរៀបការជាមួយពួកគេចុះ។
រៀបការជាមួយមនុស្សខុស ព្រោះមិនមានគោលដៅ និងអាទិភាពដូចគ្នាក្នុងជីវិត
មនុស្សមានទំនោរនៅជាប់គ្នាសម្រាប់បីយ៉ាង៖ ការផ្គូផ្គងបុគ្គលិកលក្ខណៈ ផលប្រយោជន៍រួម និងគោលដៅរួម។ ត្រូវប្រាកដថាអ្នក និងដៃគូរបស់អ្នកមានទំនាក់ទំនងគ្នានៅកម្រិតជ្រៅបំផុត (គោលដៅរួមក្នុងជីវិត)។ ក្រោយពេលរៀបការ មនុស្សពីរនាក់នឹងធំឡើងជាមួយគ្នា ឬបែកពីគ្នាទៅវិញទៅមក ហេតុដូចនេះ ដើម្បីជៀសវាងការបែកគ្នា អ្នកត្រូវតែស្វែងយល់ថា តើអ្នកកំពុងរស់នៅដើម្បីអ្វី ខណៈពេលដែលអ្នកនៅលីវ ហើយបន្ទាប់មកស្វែងរកនរណាម្នាក់ដែលចែករំលែកឧត្តមគតិរបស់អ្នក។
ប្រភព៖ បរទេស