បើអ្នកនៅតែធ្វើទម្លាប់​ ៥ ​យ៉ាងនេះ​ដដែលៗ កុំសង្ឃឹមថាទទួលបានស្បែកស្អាត មានតែចាស់លើសដើម

បន្ថែមពីលើកត្តាហ្សែន ដំណើរការនៃភាពចាស់លេចឡើង និងកើតឡើងលឿនជាង ក៏អាចបណ្តាលមកពីទម្លាប់រស់នៅប្រចាំថ្ងៃបានដែរ។ នេះជាទម្លាប់ទាំង  ដែលអ្នកត្រូវតែបោះបង់ចោល ដើម្បីកាត់បន្ថយភាពចាស់ហើយក៏សូមចងចាំថា ការផ្លាស់ប្តូររបៀបរស់នៅក៏អាចនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ស្បែក និងរាងកាយផងដែរ។

របបអាហារមានជាតិខ្លាញ់ទាប

ការទទួលទានអាស៊ីតខ្លាញ់អូមេហ្គា ៣ ក្នុងកម្រិតមធ្យម និងតាមបែបវិទ្យាសាស្ត្រគឺចាំបាច់ក្នុងការទប់ស្កាត់ភាពជ្រីវជ្រួញ ធ្វើអោយស្បែកទន់រលោង។ ដោយឡែក បើអ្នកប្រើរបប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាបនឹង​ធ្វើ​ឲ្យ​រាងកាយអស់​កម្លាំង ដែល​អាច​នាំ​ឲ្យ​ស្បែក​ឆាប់​ចាស់។

ឥរិយាបថការងារមិនល្អ

ឥរិយាបថ​ការងារ​មិនល្អ​នឹងធ្វើ​ឲ្យ​ឆ្អឹង​ខ្នង​ផ្លាស់​ទី ហើយ​ជា​លទ្ធផល សាច់ដុំ និង​ឆ្អឹង​នឹង​មាន​ភាព​តានតឹង​ខុស​ប្រក្រតី ដូចជា​អង្គុយ​យូរ នាំ​ឲ្យ​មាន​ការ​ឈឺ​ខ្លួន​ញឹកញាប់ ហើយមិនត្រឹមតែឈឺទេថែមទាំងបណ្តាលឱ្យខូចទ្រង់ទ្រាយជាអចិន្ត្រៃយ៍ទៀតផង។

ប្រើតែឡេការពារកម្តៅថ្ងៃពេលចេញទៅក្រៅ

ការប៉ះពាល់នឹងកាំរស្មី UV ច្រើនពេកគឺជាមូលហេតុចម្បងនៃភាពចាស់របស់ស្បែក។ ដូច្នេះ ដើម្បីការពារខ្លួនពីផលប៉ះពាល់ដ៏អាក្រក់របស់ព្រះអាទិត្យ ជារឿងសំខាន់សម្រាប់មនុស្សគ្រប់គ្នាត្រូវតែលាបឡេការពារកម្តៅថ្ងៃ បើទោះបីជាកំពុងអង្គុយនៅក្នុងការិយាល័យក៏ដោយ។

មើលទូរទស្សន៍ច្រើនពេក

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ​រាល់​ម៉ោង​ដែល​បាន​ចំណាយ​ពេល​មើល​ទូរទស្សន៍​អាយុ​សង្ឃឹម​រស់​ត្រូវ​បាន​កាត់​បន្ថយ​ត្រឹម ២២ នាទី​។ អ្នកជំនាញណែនាំថា មិនថាអង្គុយលើសាឡុង ឬនៅតុទេ មនុស្សគួរតែក្រោកដើររៀងរាល់ ៣០ នាទីម្តង។

ភាពតានតឹង

យោងតាមការស្រាវជ្រាវ បង្ហាញថា ភាពតានតឹងរ៉ាំរ៉ៃបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់កោសិកានិងបង្កើនល្បឿនដំណើរការនៃភាពចាស់។ ដូច្នេះ បំពេញការងារថ្ងៃនេះ ជៀសវាងការពន្យារពេលរហូតដល់ថ្ងៃស្អែក ដើម្បីកំណត់ភាពតានតឹង និងការថប់បារម្ភ ហើយត្រូវរកវិធីបន្ធូរអារម្មណ៍ និងផ្តល់ការម៉ាស្សាដល់រាងកាយ។

ប្រភព៖ បរទេស