បើយោងតាមវេជ្ជបណ្ឌិតនៅឯប្រទេសចិន បានកត់សម្គាល់ឃើញថា មនុស្សជាច្រើនសព្វថ្ងៃពេលចង់លូតកម្ពស់បែបធម្មជាតិ ពួកគេផ្តោតតែលើការទទួលទានទឹកដោះគោ ដោយការពិតទៅ ខ្លះវាមានប្រសិទ្ធភាពមែនហើយ ប៉ុន្តែបើចង់បានផលឆាប់រហ័ស និងសុវត្ថិភាពទៀតនោះ អ្នកគួរតែងាកមកលូកបន្លែខាងក្រោម ៣ នេះវិញ៖
៣) ស្ពៃខ្មៅ
ដើម្បីលើកកម្ពស់ឆ្អឹង អ្នកគួរទទួលយកសារធាតុចិញ្ចឹមសំខាន់ៗដូចជាកាល់ស្យូម ជាតិសរសៃ និងវីតាមីន ហើយទាំងអស់នោះ វាមាននៅក្នុងស្ពៃខ្មៅ។
ក្រៅពីជំនួយដល់ការអភិវឌ្ឍឆ្អឹង ទៀតសោតក៏ជួយកុមារឲ្យកើនកម្ពស់យ៉ាងឆាប់រហ័សផងដែរ ហើយវាជួយការពារជំងឺពុកឆ្អឹង និងបញ្ចៀសមហារីកមួយចំនួន។ លើសពីនេះវាក៏មានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ ការពារហានិភ័យនៃការទល់លាមក និងជួយកុមារស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អប្រសើរ។
២) ផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀវ ជាអាហារដែលមានឱជារស ហើយក៏មានសារធាតុចិញ្ចឹមច្រើន។ អ្នកជំនាញនិយាយថា ផ្កាខាត់ណា មានជាតិសរសៃ ជាតិដែក វីតាមីន C និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។
វាជួយឲ្យមនុស្សមានសុខភាពល្អ ជំរុញដល់អ័រម៉ូនលូតលាស់ក្នុងរាងកាយឲ្យដំណើរការ ហើយក្នុងពេលតែមួយក៏រក្សាដង់ស៊ីតេសារធាតុរ៉ែរបស់ឆ្អឹង។ ដូច្នេះហើយ អ្នកគួរតែបន្ថែមផ្កាខាត់ណាទៅក្នុងរបបអាហារជាប្រចាំ។
១) ខាត់ណា
វាមានវីតាមីន K និងសារធាតុដែលជួយបង្កើត Osteocalcin ជួយដល់ការប្រមូលផ្តុំនៃកាល់ស្យូមសម្រាប់ឆ្អឹង និងជួយឲ្យប្រព័ន្ធឆ្អឹងរឹងមាំ លូតលាស់យ៉ាងមានប្រសិទ្ធភាព។
អ្នកជំនាញបាននិយាយថា ខាត់ណាមានផ្ទុកជាតិកាល់ស្យូមច្រើនជាងទឹកដោះគោទៅទៀត ហើយក៏ជាបន្លែដ៏មានប្រយោជន៍ខ្លាំងណាស់ដែរ សម្រាប់ការថែរក្សានិងអភិវឌ្ឍដំណើរការលូតលាស់នៃរាងកាយ។ យ៉ាងណាដើម្បីបន្ថែមប្រសិទ្ធភាពឆាប់រហ័ស ក្រៅពីរបបអាហារ អ្នកក៏គួរតែផ្តោតលើកីឡាមួយចំនួនដូចជាហែលទឹក រត់ និងកីឡាលោតជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក