រូបភាពនេះគឺជារូបភាពនៃការធ្វើតេស្តផ្លូវចិត្ត និងបុគ្គលិកលក្ខណៈ តាមរយៈរូបភាពចិត្តសាស្ត្រមួយដែលអ្នកក្រឡេកភ្លែត ចាប់អារម្មណ៍ភ្លាម នឹងធ្វើឲ្យអ្នកដឹងថាអ្នកជាមនុស្សបែបណា ។
តើអ្នកក្រឡេកភ្លាមឃើញអ្វីមុនគេ?
១. ក្អែក
២. មុខមនុស្សមួយកំណាត់
៣. នារីឥតស្លៀកពាក់
៤. វាំងនន
សូមអានចម្លើយខាងក្រោម៖
១. ក្អែក
អ្នកជាមនុស្សងាយៗ និងសម្រុងជាមួយអ្នកដទៃ អ្នកតែងតែញញឹមជានិច្ចទោះជាក្នុងចិត្តកើតទុក្ខប៉ុនភ្នំក៏ដោយ ព្រោះអ្នកមិនចង់ឲ្យនរណាកើតទុក្ខជាមួយអ្នកទេ អ្នកចង់ឲ្យមនុស្សជុំវិញខ្លួនអ្នកមានអារម្មណ៍ថា អ្នកជាមនុស្សរួសរាយរាក់ទាក់ ចិត្តទន់ភ្លន់ ងាយទុកចិត្ត ។
អ្នកស្អប់មនុស្សបោកប្រាស់ណាស់ អ្នកស្អប់មនុស្សកុហកបំផុត អ្នកក៏មិនចូលចិត្តកុហកនរណាគេដែរ ។ តែទោះមាននរណាធ្វើឲ្យអ្នកខឹងប៉ុណ្ណាក៏ដោយ ក៏អ្នកនៅតែអភ័យទោសឲ្យគេដែរឲ្យតែគេដឹងកំហុសអ្នកនឹងលើកលែងឲ្យគេភ្លាម ។
២. មុខមនុស្សមួយកំណាត់
អ្នកជាមនុស្សមានចិត្តស្រលាញ់ខ្លាំង ស្អប់ក៏ខ្លាំង មានចរិតស្មោះសរដែលជារឿយៗធ្វើឱ្យអ្នកឈឺចាប់ជាញឹកញាប់ ដោយសារពាក្យចាក់ដោតរបស់អ្នកដទៃ។
ទន្ទឹមនឹងនោះអ្នកមិនចូលចិត្តបង្ហាញអារម្មណ៍ឲ្យអ្នកដទៃឃើញឡើយ មិនថាអ្នកកើតទុក្ខទូលភ្នំយ៉ាងណា អ្នកក៏នៅតែញញឹម ព្រោះអ្នកមិនចូលចិត្តឲ្យអ្នកណាខ្វល់ខ្វាយឬបារម្ភ អ្នកក៏ជាមនុស្សដែលមានភាពកក់ក្តៅ និងពូកែគិតច្រើនផងដែរ ។
៣. នារីឥតស្លៀកពាក់
អ្នកគឺជាមនុស្សសំខាន់ដែលមិត្តក្នុងក្រុមត្រូវការ ជាមនុស្សម្នាក់ដែលមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ហើយស្មោះត្រង់មានការគោរពខ្លួនឯងខ្ពស់ ស្រឡាញ់ប្រាប់ស្រឡាញ់ ស្អប់និយាយថាស្អាប់ មិនចេះវៀចវេរ ម៉ាត់ណាម៉ាត់ហ្នឹង ម្ល៉ោះហើយទើបមិត្តភ័ក្ដិ និងមនុស្សជុំវិញខ្លួនកោតខ្លាចបុគ្គលិកលក្ខណៈរបស់អ្នកខ្លាំង ។
៤. វាំងនន
អ្នកជាមនុស្សដែលតែងតែខកចិត្តក្នុងរឿងស្នេហា មិនសូវជាជោគជ័យក្នុងរឿងនេះដោយសារចរិតមាត់ផ្សេង ចិត្តផ្សឹង ខ្លាចគេដឹងចិត្តទើបមិនសូវជាចេះបង្ហាញភាពផ្អែមល្ហែម ។
តែអ្នកជាមនុស្សមានគំនិត មានភាពជាខ្លួនឯងមិនចេះទ្រអ្នកដទៃ មានចរិតទាក់ទាញ ពេលនៅជាមួយអ្នកដទៃអ្នកចូលចិត្តសង្កេតមើលមុខគេ តែមិនចូលចិត្តនៅក្រោមបង្គាប់អ្នកដទៃទេ ចូលចិត្តធ្វើអ្វីដោយខ្លួនឯងមានភាពជាអ្នកដឹកនាំ ។ អ្នកជាមនុស្សមានអធ្យាស្រ័យល្អជាមនុស្សគ្រប់គ្នា តែបើនរណាហ៊ានមានបំណងមិនល្អ អ្នកនឹងតទល់ដោយគ្មានខ្លាចរអាឡើយ ៕
ប្រភព៖ Knongsrok