ខាងក្រោមនេះជាចំណុច ៤ យ៉ាង ដែលជាបញ្ហាតោងជាប់លើខ្លួនរបស់ស្រ្តីគ្រប់រូប រហូតធ្វើឲ្យប្តីលែងមានអារម្មណ៍ ភាពទាក់ទាញ នឹងចង់រកស្រីខាងក្រៅមកជំនួស៖
កំហុសទី១៖ ប្រពន្ធធ្វើបាបប្តីពេក
ប្រពន្ធតែងតែស្រឡាញ់ប្តីចង់ឱ្យមានសុភមង្គលនិងសុខស្រួលទាំងផ្លូវចិត្តនឹងផ្លូវកាយ ប៉ុន្តែនិស្ស័យមនុស្សនឹងកាន់តែខូចខ្លាំងឡើងប្រសិនបើប្រពន្ធបណ្ដោយខ្លួនខ្លាំងពេក។ ប្តីអាចនឹងចាត់ទុកខ្លួនឯងថា ជាមនុស្សដែលល្អបំផុត រហូតវង្វេងនឹងកម្លាំងខ្លួនឯង ចង់រកនារីម្នាក់ទៀតដើម្បីបំពេញអារម្មណ៍នៅខាងក្រៅ។
កំហុសទី ២៖ ទុកចិត្តប្តីពេក
ដើម្បីឱ្យអាពាហ៍ពិពាហ៍មាននិរន្តរភាព ចាំបាច់ត្រូវមានទំនុកចិត្ត បន្ថែមពីលើការជឿជាក់ ស្ត្រីក៏ត្រូវបំពាក់ដោយភាពមន្ទិលសង្ស័យផងដែរ។ កុំជឿអ្វីគ្រប់យ៉ាងដែលប្តីរបស់អ្នកនិយាយឲ្យសោះ គឺអ្នកគួរតែមានភាពទន់ភ្លន់ដើម្បីរកឃើញអ្វីដែលប្តីកំពុងកុហក។
កំហុសទី៣៖ ការបណ្ដោយខ្លួនខ្លាំងពេក
ក្រោយពេលសម្រាលរួច ស្ត្រីហាក់មិនសូវចាប់អារម្មណ៍នឹងការថែទាំខ្លួនឯងឡើយ គឺមិនមានការហាត់ប្រាណ រាងកាយមានលក្ខណៈធាត់ មិនស្អាត រហូតធ្វើឲ្យប្តីបាត់បង់ភាពទាក់ទាញ។ មនុស្សប្រុសមានចិត្តស្រលាញ់មនុស្សស្រីដោយប្រើក្រសែភ្នែកដែលមនុស្សស្រីគ្រប់រូបគួរយល់ច្បាស់មិនគួរមើលរំលង។ ស្ត្រីដែលធ្វេសប្រហែសដោយសារប្តីកូន ពិតជាល្ងង់មែនណាស់។
កំហុសទីប៤៖ ទំនាក់ទំនងផ្លូវភេទមិនចុះសម្រុងគ្នា
នេះជាមូលហេតុចម្បងដែលបុរសចង់ចាកចេញពីប្រពន្ធខ្លាំងបំផុត ហើយក៏ជាមូលហេតុដែលបុរសចង់មានទំនាក់ទំនងស្នេហាជាមួយស្រីថ្មីដើម្បីបំពេញបំណងខ្លួន។
ប្រភព៖ បរទេស