សម្លឹង​ទៅ​ក្រោម បើ​អ្នក​មាន​ប្រជ្រុយ ៤ ទីតាំង​នេះ គឺ​ដូច​មាន​គេ​តាម​ថែ​រក្សា លាភ​ព័ទ្ធ​ខ្លួន​ជានិច្ច

យោង​តាម​ក្បួន​នរវិទ្យា សម្រាប់​មនុស្ស​ដែល​មាន​ប្រជ្រុយ​នៅ​ ៤ ទីតាំង​ខាង​ក្រោម​នេះ ច្រើន​តែ​ទទួល​បាន​លាភ​សំណាង​ក្នុង​ជីវិត​រាប់​មិន​អស់៖

៤) ប្រជ្រុយ​លើ​មេ​ជើង

3

ត្រង់​ផ្នែក​មេ​ជើង ប្រសិន​អ្នក​មាន​ដុះ​ប្រជ្រុយ​លើ​ទីតាំង​នោះ ជា​ទូទៅ​អ្នក​ច្រើន​តែ​មនុស្ស​ពូកែ​និយាយ មាន​សមត្ថភាព​ខ្ពស់ ងាយ​នឹង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​និង​ដំឡើង​ឋានៈ នៅ​គ្រប់​តួ​នាទី​ការងារ គ្រប់​ស្ថាប័ន​ទាំង​អស់។

មនុស្ស​នេះ​ក៏​មាន​ភាព​ប៉ិនប្រសព្វ​នៅ​ភាព​ជា​អ្នក​ដឹកនាំ ជួយ​ឲ្យ​ក្រុមហ៊ុន​ឬ​ស្ថាប័ន​របស់​គេ ទទួល​បាន​ផល​ចំណេញ​ច្រើន។ ជា​រឿយៗ​គេ​តែងតែ​ត្រូវ​បាន​មនុស្ស​ជុំវិញ​ខ្លួន​តាម​ជួយ តាម​លើក​ឲ្យ​ខ្ពស់​ជានិច្ច។

៣) ប្រជ្រុយ​ចំកណ្តាលម្រាមជើងមនុស្ស​ដែល​មាន​ប្រជ្រុយចំកណ្តាលម្រាមជើងមេ និងចង្អុល ក៏​មាន​សំណាង​ផង​ដែរ ហើយ​តែងតែ​មាន​លុយ​ច្រើន​ក្នុង​ដៃ មាន​កិត្តិយស​បុណ្យស័ក្ដិ​ខ្ពស់។

បើ​ជា​មនុស្ស​ស្រី ក្រោយ​អាយុ ៣០ ឆ្នាំ ចាំ​សង្កេត​មើល​ទៅ ​មិន​ឲ្យ​មាន​ទេ ពាក្យ​ថា​ខ្វះខាត ដោយ​ជីវិត​នាង នឹង​ដូច​ត្រូវ​បាន​គេ​ប្រោស ទាញ​ឲ្យ​ផ្លាស់ប្តូរ ១៨០ ដឺក្រេ ពី​ភាព​ធ្លាប់​តែ​លំបាក មក​ក្លាយ​ជា​ជីវិត​ពោរពេញ​ដោយ​សុភមង្គល ​ក្តីស្រលាញ់​ ពី​មនុស្ស​ជុំវិញ​ខ្លួន​ ក្រុម​គ្រួសារ​និង​ស្វាមី។

២) ប្រជ្រុយ​លើ​បាត​ជើង

2

រមែង​ជា​មនុស្ស​មាន​ភាព​ស្មោះត្រង់ សប្បុរស ហើយ​តែងតែ​ទទួល​បាន​ពរជ័យ​ពី​ព្រះ។ បើ​ជា​បុរស គឺ​បុរស​មាន​ទេពកោសល្យ ធ្វើ​អ្វីៗ​ក៏​រលូន ងាយ​ទទួល​បាន​សំណាង​ទាញ​ឲ្យ​ពួក​គេ​ជួប​ភាព​មាន​បាន​លឿន។

បើ​ជា​ស្រ្តី គឺ​ស្រ្តី​ដែល​មាន​គេ​ស្រលាញ់​ចង់​បាន​គ្រប់​ទិសទី ហើយ​បើ​និយាយ​ពី​ជីវិត​ក្រោយ​ចំណង​អាពាហ៍ពិពាហ៍​គឺ​នឹង​ជួប​តែ​សុភមង្គល ភាព​កក់ក្តៅ​ជានិច្ច។

១) ប្រជ្រុយ​លើ​កែង​ជើង

1

ក្បែរ​តំបន់​កែង​ជើង ប្រសិន​ជា​អ្នក​មាន​ប្រជ្រុយ​រំលេច​មក​ដែរ​នោះ គឺ​រមែង​ជា​មនុស្ស​ដែល​មាន​សិទ្ធ​អំណាច មាន​គេ​តាម​គោរព ឲ្យ​តម្លៃ​ជាប់​ជានិច្ច។ មនុស្ស​នេះ ពូកែ​ខាង​ចាប់​យក​ឱកាស​ ហើយ​ការ​វិនិយោគ ឬ​រកស៊ី​ម្តងៗ ងាយ​នឹង​បង្កើត​ផល​ចំណេញ​ខ្ពស់ ពោល​មិន​ងាយ​កើត​ជា​ការ​ខាតបង់​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក