មួយជីវិតរស់នៅរបស់អ្នកទាំងអស់គ្នាលើលោកនេះ នរណាៗក៏តែងតែខ្វះខាតនូវតម្រូវការដែរ គ្រាន់តែមានតិចនឹងច្រើនតែប៉ុណ្ណោះ ហេតុដូចនេះ ការរស់នៅគឺត្រូវមានទំនាក់ទំនងគ្នាជាចាំបាច់ណាស់។ ប៉ុន្តែប្រសិនបើអ្នកបានខ្ចីអ្វីមួយពីអ្នកដទៃ ទោះបីជាម្ចាស់បំណុលល្អឬស្រួលប៉ុណ្ណក៏ដោយ ត្រូវតែសងគេវិញឲ្យបានឆាប់ៗផង។ សូមមើលខាងក្រោមនេះជាបំណុល ៤ ប្រភេទដែលអ្នកមិនគួរខ្ចី សូម្បីតែឪពុកម្ដាយ ប្តីប្រពន្ធ បងប្អូន។
កម្ចីប្រាក់
ជីវិតនេះយើងរស់នៅដូចជារឿងធំណាស់ ប៉ុន្តែម្នាក់ៗទទួលបានតួនាទីខុសៗគ្នាទាំងស្រុង។ ក្នុងនាមជាមនុស្ស អ្នកត្រូវតែរស់នៅប្រកបដោយការទទួលខុសត្រូវជាដាច់ខាតក្នុងជីវិត។ បើអ្នកក្នុងនាមជាឪពុកម្តាយ ទំនួលខុសត្រូវរបស់អ្នកគឺការចិញ្ចឹមបីបាច់ និងអប់រំកូនឲ្យដើរតាមគន្លងធម៌ តាមផ្លូវត្រូវ ដើម្បីឲ្យកូនធំឡើងស្ថិតក្នុងបរិយាកាសល្អ។ ក្នុងនាមជាប្ដីប្រពន្ធត្រូវមានភាពស្មោះត្រង់និងគោរពគ្នាទៅវិញទៅមក។
បំណុលអារម្មណ៍
បំណុលអារម្មណ៍គឺជាបំណុលពិបាកសងបំផុតក្នុងពិភពលោក ដោយពេលខ្លះគ្រាន់តែពាក្យពិត ឬការសុំទោសមិនអាចផ្គាប់ចិត្តមនុស្សបានទេ។ បំណុលនេះហាក់ដូចជា បំណុលដ៏ធំបំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ ហើយក៏ជាបំណុលដែលពិបាកសងបំផុតផងដែរ។ កុំយកចិត្តសប្បុរស និងសេចក្តីស្រឡាញ់របស់អ្នកមករកប្រយោជន៍ឲ្យសោះ។
ជំពាក់សន្យា
កាលណាអ្នកសន្យា ត្រូវតែបំពេញឲ្យបានរាមការគួរ ជាពិសេសជាមួយមិត្តភក្តិការបាត់បង់ជំនឿគឺជាការក្បត់ហើយ ដូច្នោះកុំចាត់ទុកពាក្យសន្យាថា ងាយនឹងបោះបង់ ងាយភ្លេច ព្រោះពាក្យសន្យាគឺជាការជឿជាក់រវាងមនុស្ស។
ជំពាក់ពេលវេលា
ញាតិមិត្តដែលនៅក្បែរយើងមិនដែលសុំឱ្យយើងជោគជ័យធំនោះទេ ឱ្យតែសមាជិកទាំងអស់ចេះមើលថែ និងស្រលាញ់គ្នាទើបល្អ សុខភាពល្អ និងសុភមង្គល។ ដូច្នេះសូមគោរពរាល់វិនាទី រាល់នាទីនៃផ្ទះរបស់អ្នកជាមួយមនុស្សជាទីស្រលាញ់របស់អ្នក។
ប្រភព៖ បរទេស