សព្វថ្ងៃនេះ ស្រ្តីនិងបុរសជាជាច្រើនតែងតែមានកង្វល់ ព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលមុខកើតមុន ឬមិនមានភាពស្រស់ស្រស់ ភ្លឺថ្លា។ ជាពិសេសអ្នកទាំងអស់គ្នាប្រហែលជាខិតខំស្វែងរកគ្រប់វិធីសាស្ត្រដើម្បីបំបាត់នូវបញ្ហាមួយនេះ។ ហេតុនេះ សូមមើលអាហារជាប្រភេទទឹកសណ្ដែកខ្មៅដូចខាងក្រោមនេះ ព្រោះមានអត្ថប្រយោជន៍ខ្លាំងណាស់។
១. ប្រសិទ្ធភាពបន្សាបជាតិពុល
សណ្តែកខ្មៅមានលក្ខណៈសម្បត្តិត្រជាក់ អាចមានប្រសិទ្ធិភាពជម្រះកំដៅ។ សណ្តែកខ្មៅមានអង់ស៊ីម sulfite oxidase និង selenium ដែលជាសារធាតុរ៉ែសំខាន់ៗដើរតួក្នុងការបន្សាបជាតិពុល កម្ចាត់ជាតិពុលដែលបំផ្លាញថ្លើម និងមិនបណ្តាលឱ្យកើតមុន។
២. មានផ្ទុកជាតិខ្លាញ់ល្អ
សណ្តែកខ្មៅ ផ្តល់ជាតិខ្លាញ់ល្អដល់រាងកាយព្រោះសណ្តែកទាំងនេះមានអាស៊ីតខ្លាញ់អូមេហ្គា ៣ ច្រើន។ ខ្លាញ់ល្អធ្វើឲ្យមុខងារថ្លើមប្រសើរឡើង គ្រប់គ្រងសមត្ថភាពរបស់ស្បែកក្នុងការបញ្ចេញជាតិខ្លាញ់ និងការពារស្បែកដែលកកស្ទះ។
៣. ជំនួយក្នុងការព្យាបាលជំងឺអរម៉ូន
សណ្តែកខ្មៅមានមីក្រូសារជាតិដែលអាចជួយក្នុងការព្យាបាលជំងឺ endocrine ហើយមនុស្សជាច្រើនតែងជួបប្រទះបញ្ហាមុនដោយសារអរម៉ូន។ ដូច្នេះហើយ អ្នកគួរតែផឹកទឹកសណ្តែកខ្មៅ ដើម្បីព្យាបាលមុន ប្រសិនបើអ្នកមានបញ្ហាមិនល្អនេះ។
៤. ប្រឆាំងនឹងការរលាក
សណ្តែកខ្មៅគឺជាគ្រឿងផ្សំធម្មជាតិដែលសម្បូរទៅដោយសារធាតុ flavonoids ដែលមានសមាសធាតុប្រឆាំងអុកស៊ីតកម្មដើរតួយ៉ាងសំខាន់ធ្វើឲ្យអ្នកមានភាពស្រស់ស្អាត និងសុខភាពល្អ ជួយឱ្យមុនឆាប់ជាសះស្បើយដោយមិនបន្សល់ស្លាកស្នាម។
ប្រភព៖ បរទេស