គ្រូពេទ្យព្រមាន! ពេលរដូវមកជិតអស់កន្លែងសម្ងាត់ទន់ខ្សោយ ហាមដាច់ខាតធ្វើរឿង ៥ យ៉ាងនេះក្រែង​មាន​គ្រោះថ្នាក់​ដល់​រាង​កាយ

ពិតជារឿងសំខាន់ណាស់ ស្រ្តីទាំងអស់គួរតែចងចាំឲ្យបានច្បាស់លាស់ថា ខណៈពេល​មក​រដូវ​ទើប​អស់​ភ្លាមៗ តំបន់សម្ងាត់នៅតែមានភាព​រសើបបន្តិច ហើយ​សុខភាព​ក៏​មិន​ល្អ​ដែរ ដូច្នេះ​គួរ​ចៀសវាង​ធ្វើនូវរឿង ៥ ​ចំណុច​នេះ ក្រែង​មាន​គ្រោះថ្នាក់​ដល់​រាង​កាយ។

ពិនិត្យរោគស្ត្រី

ការពិនិត្យរោគស្ត្រីជាទៀងទាត់គឺល្អណាស់ ព្រោះអាចរកឃើញស្ថានភាពខាងក្នុង ប៉ុន្តែបើធ្វើភ្លាមៗបន្ទាប់ពីការមករដូវវាអាចក្លាយជាគ្រោះថ្នាក់ធ្ងន់ណាស់ដែរ ដោយសារមាត់ស្បូននៅពេលនោះមានលក្ខណៈទន់បន្តិច ដូចនេះ លទ្ធផលពិតជាមិនត្រឹមត្រូវទេ សូមរង់ចាំយ៉ាងហោចណាស់ ៣-៥ ថ្ងៃដើម្បីធ្វើតេស្ត។

ញ៉ាំរបស់ត្រជាក់

អ្នកមិន​គួរ​ញ៉ាំ​អាហារ​ត្រជាក់​ពេល​ដល់​ខែ​នោះ​ទេ។ ទោះជាយ៉ាងណាក្ដី ដើម្បីធ្វើ​ឲ្យ​តំបន់សម្ងាត់មានសភាពស្អាត ស្ត្រី​មិន​គួរ​ប្រញាប់​ញ៉ាំ​អាហារ​ត្រជាក់​ ដូច​ជា ការ៉េម ទឹក​ត្រជាក់ អាហារ​ក្លាសេ ព្រោះ​វាអាច​ធ្វើ​ឲ្យ​ស្បូន​ខ្សោយ អាច​ជួប​បញ្ហា​រោគ​ស្ត្រី។ .

ការរួមភេទ

ការ​រួមភេទ​ពេល​មាន​រដូវ​ងាយ​បង្ក​រោគ​រោគ​ស្ត្រី ជាងនេះទៅទៀត បន្ទាប់ពីមករដូវ ស្រទាប់ស្បែកថ្មីរបកចេញ សមត្ថភាពនៃការងើបឡើងវិញនៅតែខ្សោយខ្លាំង។ ប្រសិនបើអ្នករួមភេទក្នុងអំឡុងពេលនេះ អ្នកងាយនឹងកើតជំងឺ endometritis និងរលាកអាងត្រគាក។ ដូច្នេះ​យក​ល្អ​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់​២​ថ្ងៃ​ក្រោយ​ពេល​មក​រដូវ​។

ការ​ដក​ធ្មេញ

តើអ្នកដឹងទេថា ប្រសិនបើអ្នកទៅដកធ្មេញភ្លាមៗបន្ទាប់ពីការមករដូវ វាអាចបណ្តាលឱ្យមានការកកឈាម។ ហេតុនេះ សូមរង់ចាំយ៉ាងហោចណាស់ ១ សប្តាហ៍បន្ទាប់ពីការមករដូវរបស់អ្នក ព្រោះពេល​ដក​ធ្មេញ​ចេញ បរិមាណ​ហូរ​ឈាម​តិច ការឈឺចាប់​ក៏​ស្រាល​ដែរ ជាពិសេស​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កាន់តែ​ទាប​។

ពិនិត្យរកមហារីកសុដន់

ស្ត្រីភាគច្រើនមានរោគសញ្ញាតឹងទ្រូង ឈឺទ្រូងពេលមករដូវ អ្នកខ្លះថែមទាំងមានអារម្មណ៍ថា មានដុំរឹងនៅខាងក្នុងដើមទ្រូង។ មូលហេតុគឺនៅពេលនេះ អ័រម៉ូនក្នុងរាងកាយមានការប្រែប្រួល ដូច្នេះ​ពេល​ទៅ​ពិនិត្យ​មហារីក​សុដន់​ គ្រូពេទ្យ​ពិបាក​រកឃើញ​ណាស់ ។

អ្នកជំនាញបាននិយាយថា ពេលវេលាដ៏ល្អបំផុតដើម្បីទៅពិនិត្យជំងឺមហារីកសុដន់គឺរង់ចាំមួយសប្តាហ៍ បន្ទាប់ពីការបញ្ចប់នៃការមករដូវ។ អ័រម៉ូនអេស្ត្រូជេន បានត្រលប់មកធម្មតាវិញ សុដន់កាន់តែទន់ និងតូចជាងមុន អ្នកលែងមានការឈឺចាប់ ឬតឹងណែនក្នុងសុដន់ទៀតហើយ  ដូច្នេះ ការ​ពិនិត្យ​រក​មហារីក​សុដន់​នៅ​ពេល​នេះ​ផ្តល់​លទ្ធផល​ត្រឹម​ត្រូវ។

ប្រភព៖ បរទេស