ថ្ងៃនេះ ក្នុងស្រុក សូមមកបង្ហាញនូវអាហារចំនួន ៣ ប្រភេទ ដល់ប្រិយមិត្តទាំងអស់គ្នា ឲ្យដឹងពីសារប្រយោជន៍របស់វាកាន់តែច្បាស់ ដើម្បីកុំឲ្យប៉ះពាល់សុខភាពនៅថ្ងៃក្រោយ។ ហេតុដូចនេះ នៅពេលដែលអ្នកមានអារម្មណ៍ថា ឃ្លានខ្លាំងបន្ទាប់មកទទួលទានអាហារដូចខាងក្រោមនេះភ្លាម នឹងធ្វើឱ្យរាងកាយផ្ទុកនូវជាតិខ្លាញ់ច្រើន ឡើងទម្ងន់ដោយមិនអាចគ្រប់គ្រងបាន។ ដូច្នេះហើយ អ្នកគួរតែកំណត់ ជៀសវាងបើសិនជាអាច។
មីកញ្ចប់
មីកញ្ចប់ត្រូវបានគេចាត់ទុកថាជាអាហារពិសេសមួយ ព្រោះវាអាចបំពេញតាមលក្ខណៈវិនិច្ឆ័យនៃរសជាតិឆ្ងាញ់ និងតម្លៃថោក ជាពិសេសសម្រាប់បងប្អូនដែលរវល់មមាញឹកជាមួយការងារ។ ទោះជាយ៉ាងនេះក្តី គ្មានអ្នកណាដឹងទេថា ដើម្បីផលិតមីមួយកញ្ចប់ ដោយការកែច្នៃដ៏សាមញ្ញបែបនេះ គឺត្រូវឆ្លងកាត់ដំណើរការចៀន បង្ហាប់ និងសម្ងួតជាច្រើនដង។
ដូច្នេះហើយ ការទទួលទានមីជាប្រចាំរៀងរាល់ព្រឹកនឹងបង្កើតសម្ពាធដល់ការរំលាយអាហារនៅលើក្រពះ ហើយសារធាតុបន្ថែមក្នុងកញ្ចប់មី អាចបង្កើនហានិភ័យនៃការឡើងទម្ងន់ ធាត់ និងប្រមូលផ្តុំ ខ្លាញ់នៅត្រង់ក្បាលពោះ ភ្លៅ និងជើងកាន់តែច្រើន ថែមទាំងបង្កើនហានិភ័យនៃជំងឺមហារីកដល់រាងកាយទៀតផង។
ទឹកដោះគោជូរ
មនុស្សជាច្រើនគិតថា ទឹកដោះគោជូរមានផ្ទុកបាក់តេរីមានប្រយោជន៍ និងល្អក្នុងការញ៉ាំគ្រប់ពេល ជាពិសេសមុខម្ហូបណាដែលនឹងមិនធ្វើឱ្យឡើងទម្ងន់។ ជាការពិត ការទទួលទានទឹកដោះគោជូរខុសពេលវេលា ក៏អាចបណ្តាលឱ្យមានផលប៉ះពាល់ដ៏គ្រោះថ្នាក់បំផុតដែតរ។
ប្រសិនបើអ្នកញ៉ាំឬផឹកទឹកដោះគោជូរនៅពេលពោះទទេ នោះវាអាចបង្កើនកំហាប់អាស៊ីតក្រពះបាក់តេរីអាស៊ីតឡាក់ទិក ត្រូវបានបំផ្លាញយ៉ាងងាយស្រួលនិងកាត់បន្ថយឥទ្ធិពលវិជ្ជមានលើសុខភាពដែលបណ្តាលឱ្យមានផលប៉ះពាល់ផ្ទុយទៅនឹងដំណើរការសម្រកទម្ងន់។
ទឹកដោះគោជូរ ត្រូវបានគេទទួលស្គាល់ថា មានប្រសិទ្ធភាពល្អបំផុត ក្នុងការជួយឱ្យក្បាលពោះរាបស្មើ កាត់បន្ថយការហើមពោះ ទល់លាមក រំលាយអាហារបានល្អ នៅពេលទទួលទានក្នុងបរិមាណល្មមប្រហែល ២ ម៉ោងក្រោយអាហារ។
ទឹកសណ្ដែក
ការសិក្សាជាច្រើនបានបង្ហាញថា ការផឹកទឹកដោះគោសណ្តែកសៀងពេលពោះទទេនឹងធ្វើឱ្យរាងកាយមិនអាចស្រូបយកបានពេញលេញ ពួកវានឹងបំប្លែងកំដៅក្នុងខ្លួន សូម្បីតែប្រភពប្រូតេអ៊ីននៅក្នុងទឹកដោះគោក៏មិនដំណើរការដែរ។ ផ្ទុយទៅវិញ វានឹងបង្កើនបន្ទុកលើរាងកាយក្នុងរយៈពេលយូរ ដែលបង្កឱ្យមានការប្រមូលផ្តុំជាតិខ្លាញ់។
ប្រភព៖ បរទេស