មិនជឿសាកសិនទៅ! រូបមន្តងាយៗ ៤ យ៉ាង ជួយកម្ចាត់កោសិកាចាស់ៗ ធ្វើឲ្យស្បែកសខ្ចី ភ្លឺរលោងស្អាត

បច្ចប្ននេះគ្រប់ស្រ្តីទាំងអស់ប្រាកដណាស់ ប្រហែលជាខិតខំស្វះស្វែងរកវិធីសាស្រ្តជាច្រើនដើម្បីជួយថែរក្សាស្បែកឲ្យមានសំណើម ភ្លឺរលោងស្អាតពេញដងខ្លួនទាំងមូល។ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ សូមមើលរូបមន្តងាយៗដូចខាងក្រោនឲមនេះ៖

ទឹកដោះគោស្រស់

ទឹកដោះគោស្រស់មានបរិមាណប្រូតេអ៊ីនច្រើន ដែលមានឥទ្ធិពលជួយពង្រឹងការបង្កើតឡើងវិញនូវកោសិកា និងធ្វើឱ្យស្បែកស។ លើសពីនេះ ទឹកដោះគោក៏អាចជួយជម្រុះកោសិកាងាប់នៅលើស្បែក លុបស្នាមអុចខ្មៅ ធ្វើអោយស្បែកស និងរលោងជារៀងរាល់ថ្ងៃ។ វីតាមីន A នៅក្នុងទឹកដោះគោ មានប្រសិទ្ធភាពក្នុងការទប់ស្កាត់មុន ស្នាមអុចខ្មៅ កម្ចាត់ជាតិខ្លាញ់ ផ្តល់សំណើមដល់ស្បែក និងកាត់បន្ថយសញ្ញានៃភាពចាស់នៃស្បែក។ លើសពីនេះ វីតាមីន A ជួយការពារការខូចខាតពីកាំរស្មី UV ដែលបណ្តាលមកពីព្រះអាទិត្យ។

គ្រាន់តែដាក់ទឹកដោះគោស្រស់គ្មានជាតិផ្អែមប្រហែល ៥០០ml ប្រេងអូលីវ ២ស្លាបព្រាបាយ លាយ​គ្រឿងផ្សំ​ទាំងពីរ​​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ បន្ទាប់មក យកសំឡីជូតទឹកម៉ាស្សាពេញខ្លួន ងូតទឹកម្តងទៀតជាការស្រេច។

តែ​បៃតង

ម្សៅតែបៃតងសុទ្ធពេញនិយមខ្លាំងណាស់សម្រាប់នារីៗ ព្រោះវាក៏ជាវិធីសាស្ត្រថែរក្សាសម្រស់ដ៏មានប្រសិទ្ធភាពបំផុត ងាយស្រួលធ្វើតាមបែបធម្មជាតិ។ តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែជាច្រើន ដែលជួយព្យាបាលការខូចខាតបន្តិចបន្តួចលើផ្ទៃស្បែក ការពារភាពជ្រីវជ្រួញ។

យកស្លឹកតែស្រស់ចំនួន ៥០០ ស្លឹកបុករួចដាក់ក្នុងទឹកដាំឱ្យពុះ ច្របាច់​យក​ទឹក​មក​លាយ​ជាមួយ​ទឹក​ត្រជាក់ ​សម្រាប់​ងូត​ទឹក (សីតុណ្ហភាព​ទឹក​ប្រហែល ៣០-៣៨ អង្សាសេ)។

ប្រេងដូង

ប្រេងដូងមានសារធាតុចិញ្ចឹមជាច្រើន ជួយផ្តល់សំណើមដល់ស្បែក ធ្វើអោយស្បែករលោង មិនប្រេះ ហើយវីតាមីន E និងសារធាតុរ៉ែមានប្រយោជន៍ណាស់ ជួយស្បែកឱ្យកាន់តែភ្លឺថ្លា ។

យកប្រេងដូង ១០០ml និងទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ លាយគ្រឿងផ្សំទាំងពីរនេះជាមួយទឹកក្តៅឧណ្ហៗ រួចត្រាំរាងកាយរបស់អ្នកក្នុងទឹកជាមួយទឹកដោះគោដូង និងទឹកក្រូចឆ្មា ក្នុងពេលតែមួយ ម៉ាស្សាថ្នមៗជាមួយនឹងសំឡី ដើម្បីកម្ចាត់ស្បែកដែលងាប់នៅលើដងខ្លួនទាំងមូល ហើយងូតទឹកជាមួយនឹងទឹកស្អាតជាការស្រេច។

ទឹកឃ្មុំ

ទឹកឃ្មុំមានអាស៊ីតអាមីណូធម្មជាតិ សារធាតុរ៉ែ ដែលជាភ្នាក់ងារប្រឆាំងនឹងការរលាក និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ជួយការពារស្បែក កាត់បន្ថយស្នាមអុចខ្មៅ ការពារមុន បន្ថយដំណើរការនៃភាពចាស់។

គ្រាន់តែលាយទឹកឃ្មុំជាមួយអំបិលរួចបន្ថែមវាទៅក្នុងទឹកត្រជាក់ បន្ទាប់មកត្រាំនិង​ម៉ាស្សា​ថ្នមៗ​លើ​ស្បែក រួច​លាង​សម្អាត​នឹង​ទឹកស្អាត។

ស្រាក្រហម

ស្រាក្រហមមានវីតាមីន អាស៊ីតអាមីណូ និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំង ដើម្បីជួយឱ្យស្បែកស កាត់បន្ថយសារធាតុពណ៌ បំបាត់រន្ធញើស កាត់បន្ថយស្នាមជ្រួញយ៉ាងមានប្រសិទ្ធភាព។

គ្រាន់តែលាយស្រាក្រហម ៦ ពែងក្នុងទឹកក្តៅឧណ្ហៗ រួចកូរឱ្យសព្វ។ មុន​ពេល​ងូត​ទឹក​ជាមួយ​ស្រា ចូរ​ងូត​ទឹក​ជា​មុន​សិន។

ប្រភព៖ បរទេស