ទាំងនេះគឺជាអាហារសម្បូរសារធាតុចិញ្ចឹមដែលជួយដល់ការគ្រប់គ្រងទម្ងន់ ស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់បានយ៉ាងឆាប់រហ័ស។
សាច់គោគ្មានខ្លាញ់
សាច់នេះមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។ សាច់គោគ្មានខ្លាញ់ មានកាឡូរី និងជាតិខ្លាញ់តិចជាងសាច់ធម្មតា ដូច្នេះអ្នកដែលមានបំណងចង់សម្រកទម្ងន់គួរតែជ្រើសយកសាច់ប្រភេទនេះ។
ស្ពៃក្តោប
ស្ពៃក្តោបមានចំនួនកាឡូរីមិនដល់ ២៥ ទេ ខណៈពេលដែលគ្រាន់តែត្រូវធ្វើកិច្ចការប្រចាំថ្ងៃមួយចំនួន ដូចជា លាងចាន សម្អាត អ្នកក៏អាចដុតបំផ្លាញកាឡូរីទាំងអស់នេះបានដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្ពៃក្តោបក៏មានសមត្ថភាពការពារជំងឺមហារីក និងជំងឺបេះដូងផងដែរ។
សូកូឡាខ្មៅ
សូកូឡាខ្មៅមួយដុំអាចជួយអ្នកកាត់បន្ថយការចង់បានអំបិល ស្ករ និងអាហារដែលមានជាតិខ្លាញ់ផ្សេងទៀត ដោយហេតុនេះអាចជួយកាត់បន្ថយការទទួលទានរបស់ដែលងាយនឹងធ្វើឱ្យអ្នកឡើងទម្ងន់បាន។ ទោះជាយ៉ាងណាក៏ដោយ សូកូឡាខ្មៅផ្តល់ថាមពលច្រើនណាស់ ដូច្នេះអ្នកមិនគួរញ៉ាំច្រើនពេកទេ។
ត្រសក់
អ្នកអាចរីករាយក្នុងការញ៉ាំត្រសក់ដោយមិនបារម្ភអំពីការឡើងទម្ងន់ឡើយ ព្រោះវាជាអាហារកំពូលសម្រាប់អ្នកចង់សម្រកទម្ងន់។ លើសពីនេះ បរិមាណទឹកច្រើននៅក្នុងត្រសក់ក៏នឹងជួយអ្នកក្នុងការផ្តល់សំណើមចាំបាច់ដល់រាងកាយ និងស្បែករបស់អ្នកឲ្យប្រសើរឡើងវិញដែរ។
ផ្សិត
អាហារនេះមានផ្ទុកនូវប្រូតេអ៊ីន ជាតិសរសៃ វីតាមីន និងសារធាតុរ៉ែយ៉ាងច្រើន ប៉ុន្តែកាឡូរី ខ្លាញ់ កាបូអ៊ីដ្រាត និងសូដ្យូមតិចតួចណាស់។
ប្រភព៖ បរទេស