សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសកូនសោមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
កូនសោទី 1
ត្បិតកូនសោនេះធម្មតា និងងាយស្រួលរកតាមទីផ្សារ និងគ្មានការតុបតែងទាក់ទាញណាមួយក៏ដោយ តែកូនសោនេះគឺមានប្រសិទ្ធភាពបំផុតសម្រាប់បើកទ្វារ ដែលវាមានន័យថាអ្នកជាមនុស្សមានហេតុផល មានការតាំងចិត្ត និងចេះវិភាគ តែពេលខ្លះអ្នកក៏មានភាពទន់ខ្សោយ និងងាយរង្គោះរង្គើរផងដែរ។
កូនសោទី 2
ប្រសិនបើអ្នកជ្រើសរើសកូនសោមួយនេះ បើកទ្វារចូលក្នុងប្រាសាទធំបានន័យថា អ្នកជាមនុស្សមានទេពកោសល្យ រឹងមាំ និងចូលចិត្តបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដែលអ្នកដទៃនឹកស្មានមិនដល់ ហើយអ្នកគឺជាមនុស្សស្រឡាញ់សេរីភាព មិនចូលចិត្តចង់ភ្ជាប់នឹងកិច្ចសន្យា ។
កូនសោទី 3
សម្រាប់អ្នកដែលបានជ្រើសរើសកូនសោមួយនេះ វាគឺកម្ររកបានទូទៅណាស់នោះមានន័យថា អ្នកជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយអ្នកតែងតែជឿជាក់លើខ្លួនឯង នោះហើយជាមូលហេតុដែលអ្នកប្រថុយនឹងការជ្រើសរើសសោដែលមើលទៅចម្លែក តែពេលខ្លះអ្នកក៏មានភាពឯកោដែរ អ្នកមិនដឹងថាត្រូវដើរតាមផ្លូវណាទេ ។
កូនសោទី 4
ប្រសិនបើអ្នកជ្រើសរើសកូនសោដែលស្រដៀងនឹងស្លឹក clover បួន មានន័យថាអ្នកជាមនុស្សមានភាពរីករាយ រួសរាយរាក់ទាក់ និងមើលពិភពលោកក្នុងផ្លូវល្អរហូត ប៉ុន្តែត្រូវប្រយ័ត្នពេលខ្លះ វាអាចធ្វើអោយអ្នកមិនអាចអភិវឌ្ឍខ្លួនឆ្ពោះទៅមុខបាន បណ្តាលឱ្យអ្នកជួបប្រទះបញ្ហាផ្សេងៗដោយមិនដឹងខ្លួន ។
កូនសោទី 5
ប្រសិនបើអ្នកជ្រើសរើសកូនសោមួយនេះ មានភាពប្រណិតដូចជាកូនសោនៅក្នុងពិភពរឿងនិទាន មានន័យថាអ្នកជាមនុស្សពូកែស្រមើលស្រមៃ អាចបង្កើតអ្វីមួយឲ្យបានល្អប្រសើរជាងមុន មានការស្រមើលស្រមៃច្បាស់លាស់ ប៉ុន្តែត្រូវប្រយ័ត្នអ្នកមានទំនោរគិតច្រើនពេកអំពីរឿងរបស់អ្នកដទៃ ម្ល៉ោះហើយវាអាចនាំទុក្ខដល់ខ្លួនឯង ។
កូនសោទី 6
ប្រសិនបើអ្នកជ្រើសរើសកូនសោបុរាណមួយនេះ វាមានន័យថាអ្នកជាមនុស្សដែលពោរពេញដោយភាពឆ្លាតវៃ ពោរពេញដោយថាមពល តែពេលខ្លះអ្នកពិបាកក្នុងការដើរចេញពីទម្លាប់ចាស់ៗរបស់ខ្លួនឯង ព្រោះអ្នកស្មោះត្រង់ពេក ហើយតែងតែរំពឹងថានឹងទទួលបានភាពស្មោះត្រង់ពីមនុស្សជុំវិញខ្លួន ដែលពេលខ្លះអាចជួបរឿងខកចិត្តទៀតផង ៕
ប្រភព៖ Knongsrok