មិនមែន Zidane ឬ Rodgers តែ​គ្រូ​តា Sir Alex ចង្អុល​ម្នាក់​នេះ ឲ្យ United យក​មក​ដឹកនាំ​បន្ត​ពី Ole

Man Utd បាន​ប្រកាស​ដក​តំណែង​លោក Ole Gunnar Solskjaer ជា​ផ្លូវការ​ហើយ ខណៈ​រឿង​បន្ទាប់​ដែល​ត្រូវ​ធ្វើ គឺ​គិត​ថា នឹង​យក​នរណា​មក​ជំនួស​បន្ត? បើ​តាម​ការ​ណែនាំ​ពី​អតីត​គ្រូ​ចាស់​លោក Sir Alex Ferguson គឺ​បាន​ចង្អុល​ឈ្មោះ​គ្រូ​កំពុង​ជាប់​ភារកិច្ច​នៅ Ligue 1។

_xlarge

តាម​សារព័ត៌មាន talkSPORT ចុះ​ផ្សាយ​ថា លោក Sir Alex ដែល​តែងតែ​ចាំ​គាំទ្រ Solskjaer ពី​មុន​មក ពេល​នេះ​បាន​ជំរុញ​ឲ្យ Man Utd បន្ត​ទៅ​យក​គ្រូ​ថ្មី ដែល​ជា​លោក Mauricio Pochettino នៃ​ក្លឹប Paris Saint-Germain មក​ជំនួស។

Pochettino ដែល​បច្ចុប្បន្ន​កំពុង​ដឹកនាំ PSG ត្រូវ​បាន​លេចលឺ​យូរ​ណាស់​ហើយ ថា​មាន​បំណង​ចង់​មក​ដឹកនាំ Man Utd ដូច​គ្នា ខណៈ​ពី​ដើម​មក លោក​ធ្លាប់​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​អង់គ្លេស Tottenham Hotspur បាន​ប៉ុន្មាន​ឆ្នាំ​ដែរ។

GettyImages 1236685136 2

Comp 1637507277

យ៉ាង​ណា​យើង​មិន​ច្បាស់​ថា បុរស​វ័យ ៤៩ ឆ្នាំ នឹង​ព្រម​ជ្រើសរើស​ផ្លូវ​បែក​ពី PSG មក​ដឹកនាំ United ឬ​បែប​ណា​ឡើយ ព្រោះ​បើ​មក​បិសាច​ពេល​នេះ លោក​នឹង​ត្រូវ​ទទួល​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ក្លឹប​កំពុង​ប្រឈម ប៉ុន្តែ​បើ​និយាយ​ពី​ធនធាន​កីឡាករ​មាន​ស្រាប់ គឺ​មិន​ចាញ់​កីឡាករ​ឈរ​ជើង​នៅ​ក្លឹប​សេដ្ឋី​បារាំង​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក