ជាធម្មតារាល់ការផ្លាស់ប្តូរឥរិយាបថតែងមានបញ្ហាមួយចំនួន ជាពិសេសបើអ្នកក្រោកឈរយ៉ាងលឿន អ្នកអាចនឹងជួបប្រទះបញ្ហាការដួលសន្លប់ ខណៈពេលដែលអ្នកឃើញពន្លឺព្រះអាទិត្យលើក្បាលរបស់អ្នក ហើយក៏អាចមានអារម្មណ៍ថា ងងុយគេងភ្លាមៗទាំងស្រុងផងដែរ។ ដោយឡែក នៅក្នុងករណីនេះ ប្រសិនបើវាកើតឡើងច្រើនដងហើយមិនសូវស្រួលខ្លួន សូមពិនិត្យមើលកាន់តែល្អថែមទៀត ដើម្បីដឹងថាតើមានរោគសញ្ញាអ្វីដែលនាំឲ្យមានការដួលសន្លប់?
១. Photopsia ឃើញពន្លឺភ្លឹបភ្លែតៗ
ស្ថានភាពនេះអាចកើតឡើងជាញឹកញាប់ ជាពិសេសនៅពេលអ្នកបិទភ្នែក ហើយចុចម្រាមដៃរបស់អ្នកទៅត្របកភ្នែក ឬពេលត្រដុសភ្នែកមួយសន្ទុះរួចបើកភ្នែកឡើងអាចនឹងឃើញពន្លឺភ្លឹបភ្លែតៗដូចជា ឃើញផ្កាយចូលក្នុងភ្នែក បើទោះជាពន្លឺដែលយើងមើលមិនបានចូលភ្នែកក៏ដោយ។
២. ការធ្លាក់ចុះ Postural
មានមនុស្សជាច្រើនជួបនឹងរោគសញ្ញានេះជាញឹកញាប់ ជាពិសេស ប្រសិនបើអ្នកអង្គុយយូរ ឬដេកចុះ ស្រាប់តែលោតឡើងភ្លាមៗ អាចបណ្ដាលឲ្យដួលព្រោះការផ្លាស់ប្តូរទីតាំងធ្វើឲ្យឈាមហូរចុះមកក្រោមតាមទំនាញផែនដី។ យ៉ាងណា ជំងឺដាច់សរសៃឈាមខួរក្បាលក៏អាចបណ្តាលឱ្យមានការថយចុះសម្ពាធឈាមបណ្ដោះអាសន្ន ដោយសារការផ្គត់ផ្គង់ឈាមមិនគ្រប់គ្រាន់ទៅកាន់ខួរក្បាល និងរីទីណា ដែលបណ្តាលឱ្យកោសិការីទីណាបញ្ជូនសញ្ញាខុសទៅកាន់ខួរក្បាល។ បន្ទាប់មក ខួរក្បាលដំណើរការនូវអ្វីដែលមើលឃើញថា ជាពន្លឺ ដែលវាមិនមែនជាពន្លឺអ្វីទាំងអស់។
៣. កណ្តាស់ ក្អក ឬក្អួតខ្លាំង
ការកណ្តាស់ ក្អកខ្លាំង ក៏ដូចជាការក្អួតខ្លាំង អាចបណ្តាលឱ្យមានសម្ពាធលើភ្នែក និងខួរក្បាល។ នៅពេលនោះ លំហូរឈាមនឹងមិនដើរធម្មតាមួយរយៈរហូតដល់វាមិនអាចបូមឈាមទៅខួរក្បាល និងរីទីណាបាន។ ដូច្នេះយើងអាចមើលឃើញពន្លឺដូចផ្កាយ បន្ទាប់ពីក្អក កណ្តាស់ ឬក្អួតខ្លាំង៕
ប្រភព៖ បរទេស