បើទៅផ្សារ ឃើញត្រី ៣ ប្រភេទនេះ អ្នកមិនគួរលូកទិញនោះទេ ព្រោះបើយកមកចម្អិនទទួលទាន វាអាចនាំជំងឺ និងមេរោគចូលដល់រាងកាយទាំងគ្រួសារ៖
៣) អន្ទង់
អន្ទង់មានរូបរាងស្រដៀងនឹងសត្វពស់ មានរាងវែង រលោង ហើយក៏មានជាតិខ្លាញ់ច្រើន។ គេចាត់ទុកវាដូចអាហារប៉ូវកម្លាំង រួចមនុស្សជាច្រើនក៏ចូលចិត្តដែរ តែយ៉ាងណាដោយសារអន្ទង់វារស់នៅក្នុងបរិស្ថានវាលភក់ វាលស្រែ ដែលមានពពួកប៉ារ៉ាស៊ីតច្រើន ដូច្នេះបើទិញមកមិនដឹងច្បាស់ពីវិធីសម្អាតវាទេ នោះមិនងាយនឹងបាត់បង់អស់មេរោគឡើយ។
ដូច្នេះយកល្អ បើមិនចាំបាច់ គួរតែជៀសការទទួលទានអន្ទង់ ព្រោះវាងាយនឹងឆ្លងមេរោគ ហើយខូចខាតប៉ះពាល់ដល់សរីរាង្គខាងក្នុងរាងកាយ។
២) ត្រីរលួយ
ត្រីដែលខូចរលួយមានច្រើនណាស់ ដែលគេដាក់លក់នៅតាមផ្សារ ហើយអ្នកលក់តែងតែប្រាប់អ្នកទិញ ថាត្រីទើបកាត់ហើយៗថ្មី មិនប៉ះពាល់ដល់រសជាតិនិងគុណភាពទេ។ ទោះជាយ៉ាងណាត្រីនេះ ដ្បិតវាមិនទាន់ធំក្លិនស្អុយ តែចំនួនបាក់តេរី និងប៉ារ៉ាស៊ីត គឺរីកសាយច្រើនបាត់ទៅហើយ។
ដូច្នេះយកល្អ អ្នកគួរទិញត្រីស្រស់ទាំងរស់ ឬប្រភេទត្រីក្លាសេ តែជ្រើសរើសកន្លែងលក់ដែលមានទំនុកចិត្ត និងវេចខ្ចប់ត្រឹមត្រូវ។ បើជ្រើសរើសត្រីក្លាសេខុស មើលពីសំបកក្រៅ គឺនៅល្អ តែសាច់គឺពិបាកនឹងទទួលទាន ព្រោះខ្លះត្រូវបានគេចាក់ថ្នាំដើម្បីពន្យារទុកវាបានយូរក៏មាន។
១) ត្រីមានភ្នែកឡើងខ្មៅ
វិធីងាយៗដើម្បីសម្គាល់ត្រីនៅស្រស់ល្អឬអត់ គឺមើលត្រង់ភ្នែក និងក្រអូមមាត់។ ប្រសិនត្រីស្រស់ ភ្នែកនឹងមានពណ៌នៅថ្លា ខុសពីត្រីដែលរលួយ ឬត្រីខូច មានភ្នែកពណ៌ខ្មៅ។ ក្រអូមមាត់ត្រីដែលខូចហើយ ក៏មើលទៅរាងរលួយ ខុសពីត្រីនៅស្រស់ ពណ៌នៅភ្លឺល្អ [ដូចបង្ហាញក្នុងរូប]។៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក