អតីត​ខ្សែ​ការពារ​អ៊ីតាលី​ម្នាក់ អះអាង​ថា​ មាន​តែ Ronaldo ទេ ដែល​ត្រូវ​មក​ខ្លាច​រអា​ខ្លួន​វិញ

ម្ចាស់​ជើង​ឯក World Cup ជំនាន់​ឆ្នាំ ២០០៦ លោក Fabio Cannavaro បាន​និយាយ​ថា តាម​ទម្រង់​លេង​សព្វថ្ងៃ គឺ​លោក​អត់​មាន​អី​ត្រូវ​ខ្លាច Cristiano Ronaldo នោះ​ទេ ហើយ​ថែម​ទាំង​ទម្លាយ​ថា​របៀប​លេង​នៅ Serie A ​កាល​ជំនាន់​មុន​ឆ្នាំ ២០០០ វិញ គឺ​ល្អ​ជាង​ទាំង Premier League ​បច្ចុប្បន្ន​នេះ​ទៅ​ទៀត។

Ronaldo Atalanta Oct2021 1

Fabio Cannavaro Im Wm Finale 2006 1585241501 34852

Cannavaro ត្រូវ​បាន​គេ​ចោទ​សួរ​អំពី​ការ​យល់​ឃើញ​ពាក់ព័ន្ធ​នឹង​ការ​លេង​របស់​ខ្សែ​ប្រយុទ្ធ​ហ្គាបុង Pierre-Emerick Aubameyang របស់​ក្លឹប Arsenal និង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo របស់​ក្លឹប​ Man Utd។

អតីត​ខ្សែ​ការពារ​អ៊ីតាលី​ឆ្លើយ​ថា៖ "Aubameyang ជា​កីឡាករ​ដ៏ អស្ចារ្យ ដូច​តែ Ronaldo ដែរ តែ​យ៉ាង​ណា​ខ្ញុំ​អត់​ខ្លាច​រអា​ពួក​គេ​ទេ ព្រោះ​មាន​តែ​ពួក​គេ​ទេ​ដែល​ត្រូវ​ខ្លាច​ខ្ញុំ ដោយ​ការ​លេង​តតាំង Cannavaro ជំនាន់​ឡើង​ជើង​ខ្លាំង គឺ​តែងតែ​ពិបាក​សម្រាប់​អ្នក​រាល់​គ្នា"។

15843062577800

លោក​បន្ថែម៖ "Serie A ​កាល​នោះ [កំឡុង​ទសវត្ស​ឆ្នាំ ១៩៩០] គឺ​ល្អ​ជាង​នេះ មាន​កីឡាករ​ល្អ​ច្រើន នៅ​កម្រិត​អន្តរជាតិ ហើយ​គ្រប់​ក្រុម​ទាំង​អស់​ប្រមូល​ផ្តុំ​សុទ្ធ​តែ​កីឡាករ​កំពូល ជា​រួម​គឺ ៧ ទៅ ៨ ក្រុម​ហើយ ដោយ​ខ្ញុំ​ឃើញ​គេ​ចាប់​អារម្មណ៍ Premier League ពេល​នេះ តែ​ចង់​និយាយ​ថា Serie A សម័យ​កាល​មុន គឺ​អស្ចារ្យ​ជាង​នេះ​ឆ្ងាយ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក