ការរួមភេទមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គូស្នេហ៍គ្រប់រូប។ ទោះជាយ៉ាងណាក្ដី ជាញឹកញាប់អ្នកទាំងអស់គ្នាគ្រាន់តែយកចិត្តទុកដាក់មុន និងអំឡុងពេលរួមភេទតែប៉ុណ្ណោះ ហើយក៏មានមនុស្សតិចណាស់ដែលយកចិត្តទុកដាក់ចំពោះរបៀបដែលនឹងត្រូវធ្វើបន្ទាប់ពីរួចរាល់ការងារសំខាន់នេះ។ តាមពិតទៅ ពេលវេលាចុងបញ្ចប់គឺសំខាន់ណាស់ ព្រោះវាទាក់ទងដោយផ្ទាល់ទៅនឹងសុខភាព និងសុភមង្គលរបស់គូស្នេហ៍។ ដូច្នេះ អ្នកត្រូវដឹងរឿង ៤ យ៉ាង ដែលមិនគួរធ្វើ បន្ទាប់ពីបញ្ចប់ស្នេហាលើគ្រែជាមួយដៃគូ។
ងូតទឹកហើយនោមភ្លាមៗ
កុំប្រញាប់ទៅងូតទឹកបន្ទាប់ពីរួមភេទរួច ព្រោះរាងកាយមិនមានតុល្យភាពទេ។ ចំពោះបុរស ហាមបត់ជើងតូចក្រោយរួមភេទ ព្រោះវាអាចប៉ះពាល់ដល់ក្រពេញប្រូស្តាត ដោយសារផ្លូវទឹកនោមវែង និងកោង។ ប្រសិនបើអ្នកនោម នោះវាងាយនឹងខូចលិង្គ ដោយសារទឹកនោមត្រូវឆ្លងកាត់លិង្គក្នុងបរិមាណច្រើន។ ដោយឡែកចំពោះស្ត្រីវិញ បន្ទាប់ពីរួមភេទហើយ ប្រហែលជា ៥-១០ នាទីក្រោយមក ការបត់ជើងតូចគឺជាវិធីមួយដើម្បីសម្អាតទ្វារមាស និងជៀសវាងជំងឺឆ្លងនានា។
ផឹកភេសជ្ជៈត្រជាក់
ការស្រេកទឹក ជាអារម្មណ៍ទូទៅបន្ទាប់ពី រួមភេទហើយ ដោយសារតែការចំណាយថាមពលខ្លាំងអំឡុងពេលនោះ។ ប៉ុន្តែអ្នកត្រូវចងចាំថា ទឹកត្រជាក់អាចមានគ្រោះថ្នាក់ដល់ជញ្ជាំងក្រពះខ្លាំងណាស់ ក្រោយពីមានអារម្មណ៍រំភើប ជញ្ជាំងក្រពះមិនបានធូរស្បើយមកសភាពធម្មតាទេ ដូច្នេះបើអ្នកផឹកទឹកត្រជាក់ ស្រទាប់ក្រពះនឹងខូច ហើយធ្វើឱ្យឈឺពោះ និងមិនស្រួលខ្លួន។
គេងក្រោមកង្ហារ ឬម៉ាស៊ីនត្រជាក់សីតុណ្ហភាពទាប
បន្ទាប់ពីរួមភេទរួចប្រាកដណាស់ រាងកាយរបស់អ្នកបែកញើសច្រើន ដូច្នេះហើយអ្នកនឹងបើកកង្ហារ ឬម៉ាស៊ីនត្រជាក់ ដើម្បីឲ្យខ្លួនមានភាពត្រជាក់ឡើងវិញ។ ការធ្វើបែបនេះមិនល្អទេ នៅពេលញើសមិនចេញមកគឺដោយសាររន្ធញើសស្ទះ និងធ្វើឱ្យអ្នកកាន់តែអស់កម្លាំងជាក់ជាមិនខាន។
ធ្វើការ ឬគេងភ្លាមៗបន្ទាប់ពីរួមភេទ
ជាងនេះទៅទៀត បន្ទាប់ពីរួមភេទរួច រាងកាយទាំងពីរនឹងមានសភាពហត់នឿយខ្លាំង ដូច្នេះហើយត្រូវសម្រាក ដើម្បយកកម្លាំង ជៀសវាងផ្តោតលើការងារភ្លាមៗឲ្យសោះ។
ប្រភព៖ បរទេស