តែបៃតងជាភេសជ្ជៈដែលជនជាតិជប៉ុននិយមទទួលទានជាប្រចាំ ព្រោះវាអាចជួយឲ្យអាយុវែង តែយ៉ាងណាសម្រាប់មនុស្ស ៥ ប្រភេទខាងក្រោម គេណែនាំមិនឲ្យទទួលទានទេ ព្រោះវាអាចបង្កជាផលប៉ះពាល់មកកាន់សុខភាពទៅវិញ៖
៥) អ្នកមានបញ្ហាទល់លាមក
តែបៃតងមានផ្ទុកសារធាតុ Phenols ដែលវាល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ប៉ុន្តែវាមានគុណវិបត្តិខ្លាំងសម្រាប់អ្នកដែលមានបញ្ហាទល់លាមក។ ព្រោះនៅពេលដែលស្រទាប់ក្រពះ និងពោះវៀនត្រូវបានកន្រា្តក់ដោយសារសារធាតុខាងលើ វានឹងធ្វើឲ្យមានការរាំងស្ទះដល់ដំណើរការរំលាយអាហារ នាំឲ្យបញ្ហាទល់លាមក កាន់តែធ្ងន់ធ្ងរលើសដើម។
៤) ស្រ្តីពពោះ ឬអ្នកបំបៅដោះកូន
តែបៃតងក៏មានជាតិកាហ្វេអ៊ីន តានីន ដោយសារធាតុទាំងនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការវិវត្តរបស់ទារក ដូច្នេះស្រ្តីកំពុងពពោះ និងកំពុងបំបៅដោះកូនមិនត្រូវទទួលទានតែបៃតងទេ។ វាអាចនឹងធ្វើឲ្យទារកគេងមិនសូវបាន ខួរក្បាលចុះខ្សោយជាដើម។
៣) អ្នកជំងឺលើសឈាម
សម្រាប់អ្នកមានជំងឺសរសៃឈាម លើសឈាម បេះដូងលោតញាប់ ក៏មិនគួរទទួលទានតែបៃតងដែរ ព្រោះវាអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយសារតែកំហាប់តែ។ វាអាចបង្កើនសម្ពាធឈាមលើសដើម និងសារធាតុរំញោចបង្កើនអត្រាចង្វាក់បេះដូងឲ្យដើរមិនស្រួល។
២) អ្នកមានជំងឺថ្លើម គ្រួសក្នុងតម្រងនោម
សារធាតុភាគច្រើន នៅក្នុងទឹកតែបៃតង ពិតជាពិបាករំលាយដោយថ្លើម ដូច្នេះបើអ្នកថ្លើមខ្សោយហើយ គួរតែជៀសវាងការទទួលទានតែបៃតង។ ដូចគ្នាទៅនឹងអ្នកមានគ្រួសក្នុងតម្រងនោម ក៏មិនគួរផឹកដែរ ព្រោះអាស៊ី Oxalic នៃទឹកតែ និងរួមផ្សំជាមួយជាតិកាល់ស្យូមក្នុងទឹកនោម ធ្វើឲ្យកើតគ្រួសារច្រើនលើសដើម។
១) អ្នកមានបញ្ហាសរសៃប្រសាទ
មនុស្សដែលមានសរសៃប្រសាទ គេងមិនលក់ ក៏មិនគួរទទួលទានតែបៃតងដែរ។ វាមានតែធ្វើឲ្យអ្នកពិបាកក្នុងការគេងលើសដើម ជាពិសេសគឺពេលយប់មិនត្រូវទទួលទានវាឡើយ បើចាំបាច់ខ្លាំងអាចទទួលទានបាននៅពេលថ្ងៃ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក