សម្រាប់មនុស្សស្រី មិនចេះតែសុខៗចង់បែក ចង់ចាកចេញពីមនុស្សដែលនាងស្រលាញ់នោះទេ កុំឲ្យតែដល់ក ហើយខកចិត្តនឹងទង្វើ ៣ ខាងក្រោម នោះនាងក៏អស់ការអត់ធ្មត់ ហើយគ្មានហេតុផលអ្វីដែលត្រូវបន្តតទៅទៀតដែរ៖
៣) ពេលលែងជឿជាក់ពាក្យខាងប្រុស
បើដល់ពេលដែលខាងប្រុស និយាយអ្វីក៏នាងលែងមានអារម្មណ៍ថា ជឿជាក់ ជឿទុកចិត្តហើយ នោះនាងក៏គ្មានចិត្តនឹងចង់បន្តនៅទំនាក់ទំនងស្នេហា។
វាកើតឡើងក្រោយពីបុរសនោះ ក្បត់ពាក្យសន្យាច្រើនលើកច្រើនសារ ធ្វើឲ្យនាងទទួលរងឈឺចាប់លើរឿងរ៉ាវដដែលៗច្រើនពេក។ ការអត់ធ្មត់មានដែនកំណត់ ហើយមនុស្សស្រីក៏មិនមែនជាតុក្កតាដែលអ្នកចង់បង្វិលបានតាមចិត្តនោះដែរ។
២) មនុស្សប្រុសលែងចេះផ្អែមល្ហែម
មិនមែនថាស៊ីផ្អែមទេ តែបើពីដំបូងមកអ្នកធ្លាប់ធ្វើរឿងល្អៗ និយាយពាក្យផ្អែមមកដាក់នាង ហើយយូរទៅក៏លែងមានទង្វើល្អទាំងនោះ តែបែរជារំលេចមកវិញនូវភាពព្រងើយកន្តើយ នោះមិនយូរទេ ក៏នឹងដល់ថ្ងៃមួយ ដែលនាងសុំអ្នកដើរចេញដោយខ្លួនឯង។
បើដល់ពេលមួយ ដែលនាងសុំឲ្យអ្នកជាបុរសកែប្រែ សួរនាំពីមូលហេតុ ហេតុអ្វីអ្នកលែងដូចមុន ហើយអ្នកគ្មានចម្លើយសម្រាប់នាង នោះក៏ជាថ្ងៃចុងក្រោយ ដែលនាងសួរសំណួរនោះទៅកាន់អ្នក ព្រោះពេលបន្ទាប់ អ្នកនឹងលែងមានអ្នកសួរនាំច្រើនហើយ។
១) គេជាបុរសលែងស្តាប់អ្នក
បើគេត្អូញត្អែរថាអ្នកគួរឲ្យធុញ គេលែងស្តាប់សម្តី ស្តាប់យោបល់របស់អ្នក គេធ្វើអ្វី សម្រេចអ្វីដោយឯកឯង នោះអ្នកជាស្រ្តី ក៏មានអារម្មណ៍ថា ខ្លួនឯងលែងមានតម្លៃដូចមុន ហើយក៏មិនដឹងថាត្រូវបន្តរបៀបណាដែរ។
បុរសដែលស្រលាញ់អ្នកពិត ជឿទៅទង្វើទាំង ៣ ខាងលើគេនឹងមិនរំលេចវាចេញមកឡើយ ទោះដល់ថ្ងៃចុងក្រោយនៃជីវិត ទោះត្រូវស្ថិតក្នុងស្ថានភាពលំបាកប៉ុណ្ណាក្តី។ តើអ្នកបានជួបបុរសល្អក្នុងជីវិតហើយឬនៅ?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក