ជាធម្មតាបន្ទប់ទឹកមានសភាពសើម មានក្លិនមិនល្អអាចធ្វើអោយអ្នកមានអារម្មន៍ថា នឿយហត់ អស់កម្លាំង ធុញថប់ខ្លាំង។ ហេតុដូចនេះ ដើម្បិធ្វើឲ្យធ្វើឱ្យបន្ទប់ទឹកមានក្លិនក្រអូប ដូចក្នុង ស្ប៉ា ឬសណ្ឋាគារលំដាប់ផ្កាយ ៥ ពិតជាមិនពិបាកទេ ប្រសិនបើអនុវត្តវិធីដូចខាងក្រោមនេះ៖
១. សម្អាតឱ្យបានទៀងទាត់
ការលាងសម្អាតបន្ទប់ទឹកឱ្យបានទៀងទាត់ គឺជាវិធីកម្ចាត់ក្លិនមិនល្អបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ដូច្នេះ កិច្ចការសាមញ្ញមួយចំនួនដែលអ្នកអាចធ្វើបានជារៀងរាល់ថ្ងៃគឺការសម្អាតបង្គន់។ លើសពីនេះ កុំភ្លេចលាងរបស់របរក្នុងបន្ទប់ទឹកឱ្យបានទៀងទាត់ ដើម្បីធានាថា បាក់តេរីមិនកើនឡើង និងកកកុញឡើយ។
២. ប្រើឧបករណ៍បំលែងប្រេងសំខាន់ៗ
ឧបករណ៍បំលែងប្រេងសំខាន់ៗអាវជួយធ្វើឲ្យបន្ទប់ទឹករបស់អ្នកមានក្លិនក្រអូបដែលអ្នកចូលចិត្តបានយ៉ាងឆាប់រហ័ស។ អ្នកអាចដាក់ប្រេងបំលែងទាំងនោះនៅខាងក្រោយអាង ឬនៅលើធ្នើ ក្នុងបន្ទប់ទឹកបានយ៉ាងងាយ។
៣. ទុកកន្សែងឱ្យស្ងួតល្អ
កន្សែងត្រូវតែបោកគក់ និងប្តូរជារៀងរាល់ថ្ងៃ កុំបត់ទុកឲ្យសោះ ខណៈពេលដែលវានៅមានជាតិសើម។ ដើម្បីរក្សាកន្សែងឲ្យនៅស្ងួតបានល្អ សូមព្យួរវា ហើយបោកវាឱ្យបានទៀងទាត់។
៤. បន្ទប់ទឹកមានខ្យល់ចេញចូលបានល្អ
អ្វីដែលសំខាន់បំផុតក្នុងការរក្សាបន្ទប់ទឹកកុំឲ្យមានក្លិន គឺមិនត្រូវទុកវាឱ្យសើមយូរពេកនោះទេ។ បន្ទាប់ពីប្រើម្តងៗ អ្នកត្រូវតែបើកបង្អួចបន្ទប់ទឹក ហើយទុកចោល ពី ១០-១៥ នាទី ព្រោះវានឹងជួយកម្ចាត់សំណើមលើស និងនាំមកនូវខ្យល់អាកាសបរិសុទ្ធ ជាពិសេសនៅក្នុងបន្ទប់ទឹកតូចៗ។ ប្រសិនបើបន្ទប់ទឹកមិនមានបង្អួចទេ អ្នកអាចប្រើកង្ហារជំនួសវិញបាន។
ប្រភព៖ បរទេស