ការថែរក្សាស្បែកមុខគឺជាទម្លាប់ប្រចាំថ្ងៃ ប៉ុន្តែរឿងមួយប្រាកដណាស់ ស្ត្រីតែងតែផ្តោតលើការថែរក្សា និងផ្តល់សំណើមដល់ស្បែកមុខ និងដៃ ប៉ុន្តែភ្លេចថែរក្សាផ្នែកជើង។ ការផ្ដល់សំណើមដល់ជើងនៅរដូវប្រាំងពិតជាមានសារៈសំខាន់ណាស់។ ថ្ងៃនេះ សូមណែនាំវិធី ៤ យ៉ាង ដើម្បីផ្តល់សំណើមដល់ជើងទទួលបានប្រសិទ្ធភាពខ្ពស់។
ប្រេងដូង
ប្រេងដូងជាឱសថបំប៉នសម្រស់ដ៨អស្ចារ្យណាស់។ ប្រេងដូងអាចចាត់ទុកថា ជាសារធាតុសំណើមដ៏ល្អបំផុត ក្នុងការផ្តល់សំណើមដល់ស្បែកពីខាងក្នុង ដើម្បីធ្វើឱ្យស្បែកជើងទន់។ ប៉ុន្តែទោះបីជាវាមានសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ អ្នកមិនគួរលាបវាលើជើងច្រើនពេកនោះទេ។ ដូច្នេះ អ្នកគ្រាន់តែលាបប្រេងដូង ២ ដំណក់ទុកចោល ៥ នាទីដើម្បីឱ្យជ្រាបចូលជ្រៅទៅក្នុងស្រទាប់នីមួយៗនៃស្បែកជាការស្រេច។
ប្រេងល្ហុង
ប្រេង ល្ហុង មានប្រេងសំខាន់ៗ ៤០-៥០%, albuminoside ២៥%, អាស៊ីតស្ករ, អំបិល, សែលុយឡូស ប្រេងគ្រាប់មានសារធាតុសរីរាង្គជាច្រើនដែលទទួលបានពីគ្លីសេរីន (ប្រហែល ៥០-៥០%) និងអាស៊ីតខ្លាញ់ផ្សេងទៀត។ ប្រេងល្ហុង ត្រូវបានចាត់ថ្នាក់ជា triglyceride ដែលមានជិត ៩០% នៃមាតិកាអាស៊ីតខ្លាញ់របស់វាគឺជាសមាសធាតុជាក់លាក់ និងកម្រដែលគេស្គាល់ថា ជាអាស៊ីត ricinoleic ។ ជាពិសេសប្រេងនេះអាច យកឈ្នះស្បែកស្ងួត ដែលប្រេះនៅរដូវប្រាំង ហើយក៏ជាអាថ៌កំបាំងក្នុងការដោះស្រាយបញ្ហាស្បែកស្ងួត និងប្រេះ របក ជួយផ្តល់សំណើម និងធ្វើអោយស្បែកទន់រលោងទៀតផង។
ប្រេងអាល់ម៉ុង
ប្រេងអាល់ម៉ុងមានជាតិសំណើមខ្លាំងណាស់ អាចធ្វើឱ្យស្បែកជើងរលោង និងមានប្រសិទ្ធិភាពផ្ដល់សំណើមបានល្អ។ ការលាបប្រេងអាល់ម៉ុន នៅលើជើងអាចជួយឱ្យតំបន់នោះកាន់តែរលោង និងភ្លឺជាងមុន ហេតុដូចនេះ អ្នកគួរតែសាកល្បងឲ្យបាន។
ប្រេងអូលីវ
ប្រេងអូលីវសម្បូរទៅដោយវីតាមីន E ដែលធ្វើអោយស្បែកស្រស់ស្អាត មានសុខភាពល្អ និងភ្លឺថ្លា។ លាបប្រេងអូលីវឱ្យស្មើលើជើងជារៀងរាល់ថ្ងៃ ដើម្បីឱ្យជើងរលោងស្អាតដូចការចង់បាន ។
ប្រភព៖ បរទេស