ប្រយ័ត្នស្ដាយក្រោយ! ក្នុងជីវិត​មនុស្សម្នាក់​មាន​ ៤​ យ៉ាង​ មិន​អាច​ខ្ចី​បានទេ រួម​ទាំង​សាច់​ញាតិបង្កើត

នៅក្នុងទំនាក់ទំនងនីមួយៗមិនថា មានក្ដីសុខស្រួលយ៉ាងណាទេ តែក៏ត្រូវមានច្បាប់ទម្លាប់ឲ្យច្បាស់លាស់ដែរ បើអ្នកមិនធ្វើដូច្នោះទេ អ្នកប្រហែលជាស្ដាយក្រោយអស់មួយជីវិតនៅថ្ងៃណាមួយ។

បំណុលនៃព្រះគុណ

បំណុល​ព្រះគុណ​ជា​បំណុលដ៏​ពិបាក​បំផុត​ក្នុង​ពិភពលោក​។ ពេល​ខ្លះ ពាក្យ​អរគុណ ឬ​ការ​សុំទោស​ ដោយ​ស្មោះ មិនអាច​ធ្វើ​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ឡើយ។ បំណុលនេះហាក់បីដូចជា បំណុលដ៏ធំបំផុតក្នុងជីវិត ជាបំណុលដែលពិបាកនឹងសង ហើយក៏ពិបាករស់នៅដោយសុខសាន្ត។ កុំ​យក​ចិត្ត​សប្បុរស និង​សេចក្តី​ស្រឡាញ់​របស់​អ្នក​មក​សុំ​ជំនួយ ព្រោះគ្មាន​លុយ​ណា​ដែល​ស័ក្តិសម​ទេ បើ​អ្នក​ជំពាក់​គេ នោះ​វា​អាច​បង្ក​ការ​ឈឺ​ចាប់ និង​អន់ចិត្ត​យូរ​អង្វែង។

បំណុលសន្យា

កាលណាអ្នកសន្យាបាន ត្រូវតែបំពេញឲ្យបាន។ ជាពិសេស​ជាមួយ​មិត្តភ័ក្តិ ការបាត់បង់​ទំនុកចិត្ត​លើ​ពួកគេ​គឺជា​ការក្បត់​ដ៏​ខ្ពស់បំផុត​។ កុំចាត់ទុកពាក្យសន្យាជាពាក្យដែលងាយបំភ្លេច ព្រោះពាក្យសន្យាគឺជាការជឿជាក់រវាងមនុស្សពីរនាក់។ នៅពេលដែលយើងសន្យាជាមួយនរណាម្នាក់ នោះមានន័យថា យើងកំពុងផ្តល់ឱ្យពួកគេនូវជំនឿ និងក្តីសង្ឃឹមលើអ្វីដែលយើងហៀបនឹងធ្វើ។ ដូច្នេះហើយ ការបំពេញតាមការសន្យារបស់យើងក៏ជាពេលដែលយើងនាំពួកគេនូវសេចក្តីអំណរ និងសុភមង្គលដល់អ្នកដទៃផងដែរ។

បំណុលពេលវេលា

ញាតិមិត្តជិតខាងយើងមិនដែលសុំឱ្យយើងជោគជ័យធំនោះទេ ប៉ុន្តែគ្រាន់តែចង់ឲ្យសមាជិកគ្រួសារទាំងអស់មើលថែគ្នា ស្រលាញ់គ្នា អោយមានសុភមង្គល និងសុខភាពល្អជារៀងរហូត។ ដូច្នេះ អ្នកត្រុវតែស្រលាញ់ផ្ដល់តម្លៃដល់មនុស្សជាទីស្រលាញ់ ដើម្បីថែរក្សាគ្នា ឲ្យគង់វង្ស កុំរង់ចាំរហូតដល់មនុស្សជាទីស្រលាញ់របស់អ្នកបាត់បង់ទើបមានវិប្បដិសារី៕

ប្រភព៖ បរទេស