អាហារ​ ៥ ត្រូវ​ចាំ​កុំ​ទទួល​ទាន​ ពេល​ពោះ​ទទេ ​ព្រោះ​យូរ​ទៅ​ខ្សោយ​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន

នៅ​ពេល​ពោះ​ទទេ មិន​ទាន់​មាន​អ្វី​ចូល​ពោះ​សោះ ឬ​អ្នក​កំពុង​ឃ្លាន​ខ្លាំង សុំ​កុំ​លូក​ទទួល​ទាន​អាហារ​ទាំង ៥ ខាង​ក្រោម​នេះ​ឲ្យ​សោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ក្រពះ យូរ​ទៅ​ខូច​ក្រពះ​ដោយ​មិន​ដឹង​ខ្លួន៖

៥) ដំឡូង​ជ្វា

1

ជា​អាហារ​អ្នក​សម្រក​ទម្ងន់ មិន​ដែល​មើល​រំលង ប៉ុន្តែ​ការ​ទទួល​ទាន​ដំឡូង​ជ្វា​ពេល​ពោះ​នៅ​ទទេ នឹង​នាំ​ឲ្យ​ខូច​ក្រពះ​ទៅ​វិញ​ទេ។ ក៏​ដោយសារ​ដំឡូង​នោះ មាន​សារធាតុ​ជំរុញ​អង់ស៊ីម​ច្រើន នាំ​ឲ្យ​មិន​ស្រួល និង​មាន​អារម្មណ៍​ក្រហាយ​ទ្រូង។

៤) អាហារ​ហឹរ

2

ការ​ទទួល​ទាន​អាហារ​ហឹរ​នៅ​ពេល​ពោះ​ទទេ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ យូរ​ទៅ​វា​អាច​នាំ​ឲ្យ​រលាក​ក្រពះ ដំបៅ​ក្រពះ​ធ្ងន់ធ្ងរ ពិបាក​មើល​ជា។ ដូច្នេះ​យក​ល្អ ជា​ពិសេស​អាហារ​ពេល​ព្រឹក កុំ​ទទួល​ទាន​អាហារ​ហឹរ​ឲ្យ​សោះ។

៣) ផលិតផល​ទឹកដោះគោ

3

ទឹកដោះគោ ទឹក​សណ្តែក មាន​ប្រូតេអ៊ីន​ច្រើន សម្បូរ​ទៅ​ដោយ​វីតាមីន ប៉ុន្តែ​បើ​អ្នក​ទទួល​ទាន​វា​ប្រឆាំង​នឹង​ភាព​កំពុង​ឃ្លាន​ខ្លាំង នោះ​លទ្ធផល​បាន​មក​វិញ គឺ​ផ្ទុយ។

ដោយសារ​ទឹកដោះគោ​មាន​ប្រូតេអ៊ីន​ច្រើន ពេល​ចូល​ក្នុង​ខ្លួន​វា​នឹង​បម្លែង​ទៅ​ជា​ថាមពល​កម្តៅ ហើយ​ងាយ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ជួន​កាល​អាច​បណ្តាល​ឲ្យ​ហើម​ពោះ និង​រាគ​ក៏​មាន។

២) ការ​ផឹក​ស្រា

ស្រា​ពេល​ពោះ​នៅ​ទទេ ប្រសិន​អ្នក​ទម្លាប់​លើក​វា​ដាច់ លើក​វា​ដោយ​មិន​គិត នោះ​ងាយ​នឹង​ឈឺ​ក្រពះ ហើយ​ប្រឈម​ជំងឺ​ជា​ច្រើន​ទៀត។ ពេល​ឃ្លាន​ ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ ហើយ​ភេសជ្ជៈ​មាន​ជាតិ​អាកុល ងាយ​នឹង​ធ្វើ​ឲ្យ​វិល​មុខ បែក​ញើស ជួន​ខ្លះ​បើ​ជាតិ​ស្ករ​ក្នុង​ឈាម​ធ្លាក់​ចុះ​ខ្លាំង​ពេក បណ្តាល​ឲ្យ​អ្នក​សន្លប់​មួយ​រំពេច​ក៏​មាន​ដែរ។

១) តែ​ក្តៅ

5

បើ​ទោះ​បី​ជា​តែ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព តែ​ការ​ផឹក​តែ​នៅ​ពេល​ពោះ​ទទេ វា​ជា​រឿង​មិន​ល្អ​ទៅ​វិញ។ វា​កាត់​បន្ថយ​មុខងារ​រំលាយ​អាហារ​របស់​ក្រពះ ងាយ​នឹង​នាំ​ឲ្យ​អ្នក​វិល​មុខ ឈឺ​ក្បាល អស់​កម្លាំង​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក