តាមក្បួនហុងស៊ុយ ការដែលមានរបស់ទាំង ៣ នេះនៅខាងមុខផ្ទះ វាជារបស់ទម្លាក់យីអ៊ុន ធ្វើឲ្យម្ចាស់ផ្ទះត្រូវជួបរឿងរ៉ាវមិនល្អ ប៉ះពាល់ដល់លាភសំណាងនៃសមាជិកក្រុមគ្រួសារទាំងមូល៖
៣) ដើមឈើស្ងួត
នៅមុខខ្លោងទ្វារផ្ទះ ឬទ្វារមេផ្ទះ មិនគួរមានដើមឈើងាប់ ឬស្ងួតនៅពីមុខនោះទេ ព្រោះវាតំណាងឲ្យថាមពលអាក្រក់ ប៉ះពាល់ដល់ខ្យល់វិជ្ជមានដែលត្រូវបក់ចូលមកក្នុងផ្ទះ។ បន្ថែមពីនេះ គេប្រដូចដើមឈើទៅ នឹងសុខភាពមនុស្ស វាកាន់តែស្វិតស្រពោន ស្ងួតហួតហែង សុខភាពអ្នកក៏កាន់តែមិនល្អដូចគ្នា ហើយវាក៏អាចប៉ះពាល់ធ្ងន់ធ្ងរដល់ទ្រព្យម្ចាស់ផ្ទះទៀតផង។
វាក្រៅពីបំផ្លាញសោភ័ណភាពផ្ទះ វាក៏ធ្វើឲ្យប៉ះពាល់ដល់ស្មារតីសមាជិកគ្រួសារ គិតអ្វីមិនសូវត្រូវធ្វើអ្វីចេះតែបរាជ័យ។ ជារួមតាមអ្នកជំនាញហុងស៊ុយ បានណែនាំឲ្យចាំបាច់ត្រូវតែប្រញាប់ដកដើមឈើងាប់នោះចេញពីមុខផ្ទះ។
២) មិនគួរមានរបស់កខ្វក់នៅមុខផ្ទះ
អ្នកជឿលើក្បួនហុងស៊ុយសុទ្ធសាធ គេប្រកាន់ណាស់ មិនចេះតែឲ្យមានសំរាមមុខផ្ទះ ឬរបស់កខ្វក់មកផ្តុំចោលមុខផ្ទះនោះទេ ព្រោះវាក្រៅពីបណ្តាលឲ្យមានខ្យល់បរិយាកាសមិនល្អ ទៀតសោតតាមក្បួនគេជឿថា អាចប៉ះពាល់ដល់ទ្រព្យសម្បត្តិម្ចាស់ផ្ទះ។
១) មានបង្គោលអគ្គិសនីនៅមុខខ្លោងទ្វារ
ផ្ទះដែលមានបង្គោលភ្លើងនៅពីមុខចំ មិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពប៉ុណ្ណោះទេ តែថែមទាំងប្រឈមហានិភ័យខ្ពស់ នៃគ្រោះថ្នាក់បង្កដោយចរន្តអគ្គិសនីនោះផងដែរ។
បើនិយាយពីហុងស៊ុយវិញ បង្គោលភ្លើងនៅមុខខ្លោងទ្វារផ្ទះ វាដូចជាស្ពានដែលត្រូវគេកាត់ផ្តាច់ បន្សាបអស់ផ្លូវ ត្រូវនាំលាភចូល ជារួមនាំឲ្យយីអ៊ុនម្ចាស់ផ្ទះដែលត្រូវឡើង ក៏ឡើងមិនរួច ហើយមានតែដាំក្បាលចុះ កើតជារឿយស៊យ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក