ក្រឡេកមើលលក្ខណៈមួយចំនួននៃជើងរបស់ស្រ្តី ក៏អាចមើលដឹងពីស្ថានភាពសុខភាព និងការដែលពួកគេអាចរស់នៅដោយមានអាយុវែងឬអត់ដែរ។ ប្រសិនអ្នកជាស្រ្តី ដែលមាន ៤ ចំណុចខាងក្រោម យើងសូមចូលរួមអបអរ៖
៤) បាតជើងពណ៌ផ្កាឈូក
តាមវេជ្ជសាស្ត្រចិន សុខភាពច្រើនតែត្រូវបានសម្គាល់ដោយពណ៌ចំនួន ហើយបាតជើងនេះសោត បើមានពណ៌ផ្កាឈូក ឬក្រហមស៊ីជម្ពូ នោះមានន័យថា រាងកាយអ្នក កំពុងមានសុខភាពល្អណាស់ ហើយក៏ជាមនុស្សដែលមានអាយុវែង។ សាកល្បងយកដៃមកចុចលើផ្នែកនៃបាតជើង ប្រហែល ៣ វិនាទី ប្រសិនវាប្រែពីពណ៌មួយទៅពណ៌មួយឆាប់រហ័ស នោះមានន័យថា សុខភាពល្អពិតមែន។
មនុស្សដែលមានបាតជើងស ឬពណ៌បៃតងជាំ មិនជាសញ្ញាល្អឡើយ ដោយកំពុងបង្ហាញពីភាពស្លេកស្លាំង និងសរីរាង្គមួយចំនួនបានចុះខ្សោយ។
៣) ជើងក្តៅ
មនុស្សដែលមានជើងត្រជាក់ ច្រើនតែបណ្តាលមកពីរាងកាយមានតុល្យភាព មិនល្អ ហើយអាចមកពីចរន្តឈាមរត់មិនស្រួលថែមទៀត។ ចំណុចនេះក៏គេផ្សារភ្ជាប់ទៅនឹងប្រព័ន្ធរំលាយអាហារ ដោយដឹងថា មនុស្សនោះ មានប្រព័ន្ធរំលាយអាហារដំណើរការមិនសូវល្អ ហើយក្រលៀនក៏ខ្សោយដែរ។
ផ្ទុយទៅវិញបើអ្នកជាបុគ្គលដែលមានបាតជើងក្តៅឧណ្ឌៗ ឬប្រែប្រួលទៅតាមសីតុណ្ហភាពជុំវិញខ្លួនមិនត្រជាក់រហូត មិនក្តៅរហូត នោះគឺជាសញ្ញាមនុស្សមានអាយុវែង។
២) ក្រចកមានបាតក្រោមពណ៌ផ្កាឈូក
ប្រសិនទម្រង់ក្រចក មានបាតក្រោមឡើងពណ៌ផ្កាឈូក ភ្លឺចាំង មិនមែនជាពណ៌សសុទ្ធ ឬឆ្នូតខ្មៅ ឆ្នូតត្នោត នោះគឺជាសញ្ញាល្អខ្លាំងណាស់។ ដើម្បីរក្សាសុខភាពឲ្យកាន់តែល្អ ត្រូវបន្ថែមការហាត់ប្រាណជាប្រចាំ និងធ្វើចលនាឲ្យបានច្រើនបន្ថែមមទៀត។
១) ម្រាមជើងធំវែង និងក្រាស់
មនុស្សដែលមានម្រាមជើងធំវែង និងក្រាស់ ច្រើនតែមានសុខភាពល្អ អាយុយឺនយូរ ក៏ដោយសារម្រាមជើងនេះបង្ហាញពី ស្ថានភាពនៃតម្រងនោម ដូច្នេះបើស្ថិតនៅទម្រង់ធំវែង និងក្រាស់គឺក្រលៀនអ្នកនៅល្អខ្លាំងណាស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក