តារាឆ្នើមប្រចាំក្លឹប Arsenal គឺ Martin Odegaard ថ្មីៗនេះ បានទម្លាយនូវឈ្មោះខ្សែការពារ ២ រូប ដែលខ្លួនយល់ថាពិបាកនឹងលេងតតាំងបំផុតក្នុងអាជីពជាកីឡាករបាល់ទាត់ ហើយមានមួយនោះជាខ្សែការពារកំពុងឈរជើងនៅក្របខ័ណ្ឌ Premier League។
បញ្ជាក់បន្តិចបុរសវ័យ ២២ ឆ្នាំ ក្នុងអាជីព គេបានឆ្លងកាត់ការលេងឲ្យក្លឹប Real Madrid, Arsenal និងVitesse ជាដើម។ ខណៈនៅជម្រើសជាតិ បានបង្ហាញខ្លួនឲ្យន័រវែស តាំងពីខែសីហា ឆ្នាំ ២០១៤។
Odegaard និយាយ៖ "ខ្សែការពារពិបាកលេងតទល់បំផុត តាមពិតទៅខ្ញុំពិតជាមិនអាចរំលងឈ្មោះ Sergio Ramos ដែលការប្រកួតនៅអេស្ប៉ាញ ខ្ញុំក៏បានលេងតតាំងគាត់ប៉ុន្មានលើកហើយដែរ ដូចគ្នាទៅនឹង Virgil van Dijk ក៏ខ្ញុំលេងទល់គាត់នៅជម្រើសជាតិ ដូច្នេះខ្ញុំសុំនិយាយឈ្មោះអ្នកទាំងពីរ ថាពិបាកបំផុតសម្រាប់ខ្ញុំ"។
ទៅមើលបច្ចុប្បន្ន សម្រាប់ Ramos កំពុងលេងឲ្យក្លឹបនៅបារាំង Paris Saint-Germain ដែលមានន័យថា ឱកាសនៃការប៉ះគ្នាជាថ្មី រវាងក្លឹប Arsenal គឺស្ថិតនៅភាគរយទាបបំផុត។ ធៀបនឹង Virgil van Dijk នៃក្លឹប Liverpool គឺរំពឹងជួបគ្នាច្រើនជាមួយ Odegaard សម្រាប់ការលេងឲ្យក្លឹប Arsenal៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក