សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសនំមួយដុំដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
នំទី ១
អ្នកជាមនុស្សស្មើរដើមស្មើរចុង សាមញ្ញ ពេញចិត្តនឹងរបៀបរស់នៅលក្ខណៈធម្មជាតិ មិនចូលចិត្តដ្រាម៉ារៀបរាប់ប្រាប់ឲ្យអ្នកដទៃដឹងបើទោះក្នុងចិត្តកំពុងកើតទុក្ខប៉ុនភ្នំក៏ដោយ ។ លើសពីនេះអ្នកក៏មិនចូលចិត្តទៅប្រកែកឈ្លោះជាមួយនរណាដែរ វាមិនមែនថាអ្នកជាមនុស្សកំសាកទេ ប៉ុន្តែដោយសារអ្នកស្រឡាញ់សន្តិភាព ។
នោះដោយសារអ្នកគិតថា មនុស្សធំៗអស់ហើយ អាចនិយាយគ្នាស្រួលបួលប្រកបដោយហេតុផលបាន តែបើជួបពួកចេញមកពូកែជេរបញ្ចោរអ្នកសុំបាយៗហើយ មិនជ្រលក់មាត់ជាមួយទេ។ ម្ល៉ោះហើយអ្នកគឺស័ក្តិសមសម្រាប់ការងារដែលត្រូវការជំនាញសម្រុះសម្រួលដូចជាទីប្រឹក្សា ឬអ្នកសម្របសម្រួល។
នំទី 2
អ្នកជាមនុស្សពូកែសង្កេតការណ៍ ពូកែរៀបចំគម្រោង ចេះអភិវឌ្ឍខ្លួនឯង និងអ្នកជិតស្និទ្ធឲ្យកាន់តែប្រសើរឡើងជានិច្ច។ បន្ថែមលើចំនុចនេះអ្នកក៏ពូកែចាប់ចំណុចមនុស្ស អាចអានខិត្តមនុស្សបាន អ្នកដឹងថានរណាត្រូវចាត់ចែងទៅកិច្ចការអ្វីទៀតផង ។
ដូច្នេះហើយ អ្នកគឺស័ក្តិសមសម្រាប់ការងារដែលទាមទារការធ្វើផែនការ ឬការគ្រប់គ្រងជាជំនាញស្នូល ដូចជាអ្នកវិភាគធនធានមនុស្ស អ្នករៀបចំផែនការ អ្នកប្រើយុទ្ធសាស្ត្រ ប្រធាននាយកដ្ឋាន អ្នកគ្រប់គ្រង នាយកប្រតិបត្តិជាដើម។
នំទី 3
អ្នកគឺជាមនុស្សស្រឡាញ់សេរីភាព ចូលចិត្តធ្វើអ្វីដែលថ្មី ចូលចិត្តការប្រកួតប្រជែង មិនចូលចិត្តធ្វើរឿងដដែលៗ ម្តងហើយម្តងទៀតដូចកង្កែបក្នុងអណ្តូងឡើយ គោលដៅរបស់អ្នកគឺបើទំព័រជីវិតថ្មីជារៀងរាល់ថ្ងៃ ។
លើសពីនេះ អ្នកមានគំនិតច្នៃប្រឌិតដ៏អស្ចារ្យ ដូច្នេះអ្នកគឺស័ក្តិសមសម្រាប់ការងារដែលផ្អែកលើគំនិត រួមទាំងការងារធ្វើដោយខ្លួនឯងដូចជាអ្នកនិពន្ធ អ្នកច្នៃប្រឌិត អ្នកឯករាជ្យ ម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ។
នំទី 4
អ្នកជាមនុស្សដែលមានស្ថិរភាពផ្នែកអារម្មណ៍ខ្ពស់ មិនងាយប៉ះទង្គិច មិនថាស្ថានភាពលំបាកប៉ុណ្ណាទេ អ្នកអាចរក្សាអារម្មណ៍របស់អ្នកក្នុងការត្រួតពិនិត្យ ទទួលយកគ្រប់ស្ថានភាព និងរៀបចំជីវិតបានយ៉ាងល្អផងដែរ។
ចេះយកចិត្តទុកដាក់ព័ត៌មានលម្អិតផ្សេងៗ ពូកែប្រុងប្រយ័ត្ន និងអាចទុកចិត្តបាន ដូច្នេះអ្នកស័ក្តិសមនឹងការងារដែលទាមទារភាពជាក់លាក់ និងការអត់ធ្មត់ដូចជាប្រតិបត្តិករ អធិការកិច្ច លេខាធិការជាដើម ។
នំទី 5
អ្នកជាមនុស្សស្រស់ស្រាយ រួសរាយរាក់ទាក់ មានទំនាក់ទំនងល្អមានមិត្តច្រើន មានសមត្ថភាពក្នុងការរាប់អានជាមួយមនុស្សគ្រប់ក្រុម ដឹងថាអ្វីនិយាយគួរនិយាយ និងអ្វីដែលមិនគួរនិយាយ ថែមទាំងពូកែចាប់យកចំណាប់អារម្មណ៍របស់អ្នកដទៃ ព្រោះអ្នកជាមនុស្សចូលចិត្តចូលសង្គម ។
ជាមនុស្សដែលចូលចិត្តទំនាក់ទំនងជាមួយមនុស្សថ្មីគ្រប់ពេលវេលា ធ្វើឱ្យអ្នកជាមនុស្សពូកែសង្កេតការណ៍ផងដែរ ដូច្នេះអ្នកស័ក្តិសមសម្រាប់ការងារដែលត្រូវការជំនាញទំនាក់ទំនងជាចម្បង ដូចជាអ្នកលក់ អ្នកធ្វើទីផ្សារ មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកនិយាយជាដើម ៕
ប្រភព៖ Knongsrok