អ្នក​ជំនាញ​ព្រមាន៖ មនុស្ស ៤ ប្រភេទ​នេះ ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម

យោង​តាម​វេជ្ជបណ្ឌិត Nugyen Ba Thang ប្រធាន​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​និង​ឱសថ​ស្ថាន​ប្រចាំ​ទីក្រុង​ហូជីមិញ ​ប្រទេស​វៀតណាម បាន​ណែនាំ​ពី​ជំពូក​មនុស្ស ៤ ប្រភេទ ដែល​ប្រឈម​ហានិភ័យ​ខ្ពស់ នៃ​ការ​អាច​កើត​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល៖

៤) អ្នក​ដែល​មាន​សមាជិក​ក្នុង​ផ្ទះ ធ្លាប់​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

Trrt

ប្រសិន​ក្នុង​ផ្ទះ​របស់​អ្នក មាន​ប្រវត្តិ​ធ្លាប់​មាន​អ្នក​កើត​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​នោះ ដូច្នេះ​អ្នក​ក៏​មាន​ហានិភ័យ​ខ្ពស់​ផង​ដែរ អាច​កើត​ជំងឺ​នោះ​បាន​ដូច​គ្នា ក៏​ដោយសារ​ទម្លាប់​នៃ​ការ​រស់នៅ​ដូច​គ្នា ឬ​កត្តា​ហ្សែន។

៣) អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម

Anh1_0c6b8d0117

ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​ទឹក​នោម​ផ្អែម យូរ​ទៅ​វា​ងាយ​នឹង​វិវត្ត​ឲ្យ​អ្នក​ជំងឺ​ ទៅ​រង​ផល​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ទៀត ដូច​ជា​សរសៃ​ឈាម​បេះដូង សរសៃ​ប្រសាទ ភ្នែក​ ក្រលៀន ហើយ​តាម​ការ​ស្រាវជ្រាវ មនុស្ស​កើត​ជំងឺ​ទឹក​នោម​ផ្អែម ប្រឈម​ខ្ពស់​ជាង ២ ទៅ ៤ ដង ធៀប​នឹង​មនុស្ស​ធម្មតា​ទូទៅ។

២) អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់

មនុស្ស​ដែល​ឧស្សាហ៍​ឡើង​ឈាម​ មាន​សម្ពាធ​ឈាម​ខ្ពស់ ក៏​ងាយ​នឹង​កើត​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បេះដូង​ផង​ដែរ។ សរសៃ​ឈាម​អាច​ដាច់​រហែក​មួយ​រំពេច​យ៉ាង​ងាយ​បាន ប្រសិន​វា​រង​ផល​ប៉ះពាល់​នៃ​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​នៃ​សម្ពាធ​ឈាម។

១) អ្នក​ជក់​បារី

Unnamed

ការ​ជក់​បារី​ជាប់លាប់ បណ្តាល​ឲ្យ​រលាក​នៅ​ក្នុង​សរសៃ​ឈាម អាច​បង្កើត​ជា​កំណក​ឈាម​ បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ យោង​តាម​ការ​ស្រាវជ្រាវ អ្នក​ដែល​ជក់​បារី​ច្រើន​ដើម ជា​រៀងរាល់​ថ្ងៃ ងាយ​នឹង​កើត​ជំងឺ​ខាង​លើ ច្រើន​ជាង ៤៦ ភាគរយ ធៀប​នឹង​អ្នក​មិន​ជក់​បារី។

ការ​ជក់​បារី​ពីរ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ខ្ពស់​ជាង​នោះ​បន្ថែម​ទៀត ដល់​ទៅ ៥ ដង។ ជា​រួម ល្អ​បំផុត​គួរ​តែ​បញ្ឈប់​ការ​ជក់​បារី ព្រោះ​វា​ប៉ះពាល់​ដល់​សរីរាង្គ​ជា​ច្រើន​ក្នុង​រាងកាយ​របស់​អ្នក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក