ប្រសិនក្រោយពីពេលទទួលទានអាហាររួច រាងកាយចេញសញ្ញាទាំង ៥ ខាងក្រោមនេះមក នោះអ្នកត្រូវតែមានការប្រុងប្រយ័ត្ន ហើយគួរឆ្លៀតពេលទៅជួបពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព ព្រោះវាជាសញ្ញាមិនល្អទេ៖
៥) តឹងទ្រូង ដង្ហើមខ្លី
បន្ទាប់ពីទទួលទានអាហាររួច អ្នកចេញអាការៈថប់ទ្រូង ដកដង្ហើមមិនចង់ដល់គ្នា នោះអាចជាសញ្ញាព្រមាននៃដំណាក់កាលដំបូង ជំងឺដាច់សរសៃឈាមបេះដូង។ បើវានៅបន្តរំលេចចេញមកជាប់លាប់ជាបន្តបន្ទាប់ នោះអ្នកមិនត្រូវបណ្ដែតបណ្ដោយយូរឡើយ។
៤) ឈឺពោះ
ប្រសិនទទួលទានអាហារចូលពោះហើយ ចេះតែមានអាការៈចុកសៀតពោះ ឈឺពោះ នោះជាបញ្ហាពោះវៀន។ អ្នកទទួលទានស្រាញឹកញាប់ មិនសូវលូកអាហារ ក៏អាចប្រឈមអាការៈនេះញឹកញាប់ដែរ។ យូរទៅវាក៏អាចវិវត្តទៅជាជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ រលាកលំពែងរ៉ាំរ៉ៃក៏មាន។
៣) រាគ
បើអ្នកឧស្សាហ៍រាគ ក្រោយទទួលទានអាហាររួច អ្នកត្រូវតែប្រយ័ត្នជំងឺក្រពះ និងពោះវៀន ហើយក៏អាចជារោគសញ្ញាជំងឺរលាកខ្នែងពោះវៀន។ នេះវារំខានដល់ការស្រូបចូលក្នុងពោះវៀនតូច ទើបបណ្តាលឲ្យចេះតែរាគ បន្ទាប់ពីទទួលទានអាហាររួច។
២) ហើមពោះ
ហើមពោះញឹកញាប់ បន្ទាប់ពីទទួលទានអាហារ មិនថាតែក្នុងកម្រិតមធ្យម ឬទទួលទានអាហារច្រើន នោះអាចជារោគសញ្ញានៃជំងឺដំបៅក្រពះ ឬមហារីកក្រពះដំណាក់កាលដំបូង។ នៅពេលដែលមេរោគជ្រៀតចូលខ្លួនកាន់តែច្រើន នោះអ្នកជំងឺតែមានអារម្មណ៍ឈឺចាប់ ហើមពោះ ចង់ក្អួតចង្អោរ ក្រោយពីទទួលទានអ្វីមួយរួចរាល់។
១) ក្រហាយទ្រូង
បន្ទាប់ពីទទួលទានអាហាររួច អ្នកដែលតែងតែមានអាការៈក្រហាយទ្រូង (ការច្រាលអាស៊ីដ) គឺជារោគសញ្ញានៃជំងឺមហារីក វាក៏លាយឡំនឹងអាការៈឈឺចាប់ផ្នែកបំពង់ក។ យកល្អអាការៈទាំងអស់ខាងលើ បើអ្នកជួបប្រទះញឹកញាប់ ត្រូវតែប្រញាប់ទៅទទួលរកការព្យាបាលឲ្យទាន់ពេលវេលា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក