ក្លឹប PSG បើក​ភ្លើង​ខៀវ​ឲ្យ Barca ចូល​ចរចា​យក​ម្នាក់​នេះ តែ​មិនមែន Messi

ក្លឹប​បារាំង Paris Saint-Germain ដែល​មាន​ប្រធាន​ជា​លោក Nasser Al-Khelaifi ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ផ្តល់​ឱកាស​សារ​ជា​ថ្មី សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona ជុំវិញ​ការ​ចង់​បាន​តារា​ឆ្នើម Neymar Jr ឬ​អត់​ សម្រាប់​ទីផ្សារ​ដោះដូរ​នា​ពេល​ខាង​មុខ។

D54be0a85c25a362d3023fffda53798d_XL

16365751654177

បុរស​វ័យ ២៩ ឆ្នាំ ដ្បិត​បើ​ជាប់​កុងត្រា​រយៈ​ពេល​យូរ​ជាមួយ​ក្លឹប​បារាំង ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ តែ​ក្រោយ​ក្លឹប​យក​បាន Lionel Messi ក៏​ធ្វើ​ឲ្យ​តម្រូវ​ការ​នៃ​ការ​ប្រើប្រាស់​គេ​ហាក់​ធ្លាក់​ចុះ ជា​រួម​មិនមែន​ជា​តួ​ឯក​ដូច​មុន​ទៀត​ឡើយ។

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា លោក Al-Khelaifi បាន​នឹង​កំពុង​បើក​ភ្លើង​ខៀវ ឲ្យ Barcelona ធ្វើ​ការ​ចរចា​ជា​ថ្មី​ហើយ ប្រសិន​ជា​ពួក​គេ​អាច​មាន​លទ្ធភាព ដោយ​ទុក​ពេល​ឲ្យ​ដល់​រដូវ​ក្តៅ ក្រោយ​បញ្ចប់​រដូវ​កាល ខណៈ​តម្លៃ​មិន​ទាន់​បង្ហើប​នៅ​ឡើយ ថា​អាច​ថ្លៃ​ល្បាក់​ប៉ុណ្ណា។ ក្រៅ​ពី Barca ខាង​ក្លឹប​ PSG ក៏​នឹង​បញ្ជូន​ដំណឹង​ទៅ​បណ្តា​ក្លឹប​អង់គ្លេស​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ។

46f6644540d5b06f1225ec113a19a05c511655bd

យ៉ាង​ណា​គេ​ជឿ​ថា Barcelona ប្រសិន​ជា​មាន​លុយ​ប្រហែល​ជា​មាន​ភាគរយ​តិច​ណាស់​ពួក​គេ​ទៅ​យក Neymar ត្រលប់​មក​វិញ ព្រោះ​អី​លោក Xavi Hernandez ហាក់​កំពុង​បាក់​ចិត្ត​មក​លើ Mohamed Salah នៃ​ក្លឹប​ហង្ស​ក្រហម Liverpool ជាង។ តាម​ការ​ព្យាករណ៍​ ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា​ត្រូវ​ការ​លុយ​ត្រៀម​ចំណាយ​លើ​កីឡាករ​កំពូល​ទាំង​នេះ យ៉ាង​ហោច​ក៏​ជាង ១០០ លាន​អឺរ៉ូ​ឡើង​ទៅ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក