៤ ពេល​នេះ ទោះ​ងងុយ​ប៉ុណ្ណា​ក៏​កុំ​គេង ប្រយ័ត្ន​បិទ​ភ្នែក​ទៅ​លែង​ក្រោក​ជា​រៀង​រហូត

មិន​សុទ្ធ​តែ​គ្រប់​ពេល ឲ្យ​តែ​ងងុយ ឲ្យ​តែ​នឿយ​បើក​ភ្នែក​លែង​រួច អ្នក​ត្រូវ​បណ្តោយ​ខ្លួន​ឯង​ឲ្យ​បិទ​ភ្នែក​គេង​នោះ​ទេ ព្រោះ​ក្នុង​ស្ថានភាព​ទាំង ៤ ខាង​ក្រោម វា​ពិត​ជា​អាច​ប្រឈម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​អ្នក​ក៏​ថា​បាន៖

៤) ពេល​ស្រវឹង​ជោកជាំ

2

បន្ទាប់​ពី​ទទួល​ស្រា​ជោកជាំ អ្នក​នឹង​មាន​អារម្មណ៍​ងងុយ​គេង ហើយ​បើ​ឃើញ​គ្រែ គឺ​ដឹង​តែ​ទម្រេត​ខ្លួន​បិទ​ភ្នែក​លក់​ភ្លាមៗ​ហើយ តែ​យ៉ាង​ណា​ពេលវេលា​នេះ មិន​ល្អ​នោះ​ទេ​ចំពោះ​សុខភាព ហើយ​អាច​ប្រឈម​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​ស្រវឹង​ជោកជាំ នៅ​ពេល​គេង អាច​ប្រឈម​ការ​ក្អួត​ចង្អោរ ចាល់​អាហារ​ទៅ​ក្នុង​បំពង់​ខ្យល់ ធ្វើ​ឲ្យ​ថប់​ដង្ហើម បាត់បង់​អុកស៊ីហ្សែន​ គាំង​ស្លាប់​មួយ​រំពេច​ដោយ​មិន​ដឹង​ខ្លួន។

៣) កុំ​គេង​ពេល​សក់​នៅ​សើម

Ice_screenshot_20211114 151618

មនុស្ស​មួយ​ចំនួន មាន​ទម្លាប់​ចូល​គេង​ភ្លាមៗ បន្ទាប់​ពី​ទើប​តែ​កក់​សក់​ហើយ ឬ​ទាំង​ដែល​សក់​របស់​ពួក​គេ​នៅ​សើម។ ទម្លាប់​បែប​នេះ អាច​ធ្វើ​ឲ្យ​សក់​រួញ​ចូល​គ្នា រលាក​ស្បែក​ក្បាល បង្កើន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ អ្នក​ជំនាញ​ណែនាំ​ថា កុំ​កក់​សក់​យប់​ជ្រៅ​ពេក ហើយ​ត្រូវ​សម្ងួត​សក់​សិន​មុន​ចូល​គេង​ជា​ចាំ​បាច់។

២) កុំ​គេង​ថ្ងៃ​ច្រើន​ពេក

យុវវ័យ​ជា​ច្រើន មាន​ទម្លាប់​គេង​ទាំង​យប់ គេង​ទាំង​ថ្ងៃ អ្នក​ខ្លះ​ទៅ​នៅ​ដល់​យប់​ជ្រៅ ហើយ​ទម្លាប់​ខ្លួន​គេង​ដល់​ថ្ងៃ​ត្រង់។ របៀប​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ព្រោះ​វា​រំខាន​ដល់​ចង្វាក់ circadian របស់​រាងកាយ។

ការ​គេង​យប់​ជ្រៅ​ពេក ក៏​ធ្វើ​ឲ្យ​ខូច​ថ្លើម និង​តម្រង​នោម​ធ្ងន់ធ្ងរ ហើយ​ងាយ​នឹង​បង្កើត​ជំងឺ​រ៉ាំរ៉ៃ​ដល់​រាងកាយ។ រី​ឯ​ការ​គេង​ថ្ងៃ​ច្រើន​ពេក លើស​ពី ២-៣ ម៉ោង​ក៏​មិន​ជា​រឿង​ល្អ​ដេរ ងាយ​នឹង​ធ្វើ​ឲ្យ​ឈឺ​ក្បាល ប៉ះពាល់​ដល់​ដំណេក​នៅ​ពេល​យប់ ខុស​ស្តង់ដារ​គុណភាព​នៃ​ការ​គេង។

១) កុំ​គេង​ពេល​ក្រពះ​ឆ្អែត​ពេក ឬ​ឃ្លាន​ពេក

An Qua No

ពេល​ទទួល​ទាន​អាហារ​ចូល​ពោះ​ឆ្អែត​ពេក ​ធ្វើ​ឲ្យ​រារាំង​ដល់​សកម្មភាព​នៃ​ដំណើរការ​បេះដូង អាច​ឲ្យ​ជួប​បញ្ហា​គាំង​បេះដូង ទៀត​សោត​ក៏​ប្រឈម​នឹង​ជំងឺ​ហើម​ពោះ ឈឺ​ក្រពះ។ យក​ល្អ​គួរ​តែ​ទុក​ចន្លោះ​ពេល ២-៣ ម៉ោង​ក្រោយ​ទើប​ទទួល​ទាន​អាហារ​រួច សឹម​ចូល​ដំណេក។

រី​ឯ​ការ​គេង​ទាំង​នៅ​ពោះ​ទទេ នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ធ្លាក់​ចុះ​យ៉ាង​ងាយ នាំ​ឲ្យ​ភ្ញាក់​ពាក់​កណ្តាល​យប់​ អស់​កម្លាំង​ល្ហិតល្ហៃ​នៅ​ពេល​គេង បើ​មនុស្ស​ខ្សោយ​ផង អាច​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត ឬ​អ្នក​ខ្លះ​ទៅ ងើប​មក​មិន​សូវ​ស្រួលខ្លួន​នៅ​ពេល​ព្រឹក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក