នារីណាដែលកំពុងចង់សម្រកទម្ងន់ តែមិនអាចឈប់ពេលផឹកកាហ្វេ ឬអ្នកដែលខ្វះកាហ្វេ ហើយមិនអាចធ្វើការបានពេញលេញ។ តោះមកមើលរូបមន្តកាហ្វេដែលមានកាឡូរីទាប និងស្ករតិច ដែលយើងបានដាក់បញ្ចូលគ្នាឲ្យកាន់តែច្បាស់ រូបមន្តនីមួយៗមិនពិបាកធ្វើតាមទេ វាក៏ផ្តល់នូវរសជាតិឆ្ងាញ់ផងដែរ។
1. កាហ្វេខ្មៅលាយជាមួយទឹកដោះគោអាល់ម៉ុន
រៀបចំកាហ្វេខ្មៅ ១ គ្រាប់ ទឹកដោះគោអាល់ម៉ុនគ្មានជាតិផ្អែម ១០០ មីលីលីត្រ និងទឹកកកមួយកែវ។ យកទឹកដោះគោ និងកាហ្វេខ្មៅដាក់វានៅក្នុងកែវជាមួយទឹកកកជាការស្រេច។ ចំពោះអ្នកដែលចូលចិត្តផឹកកាហ្វេទឹកដោះគោរួចហើយ គ្រាន់តែផ្លាស់ប្តូរពីការប្រើប្រាស់ទឹកដោះគោដែលមានកាឡូរីខ្ពស់ មកជាទឹកដោះគោអាល់ម៉ុនដែលគ្មានជាតិផ្អែម សម្បូរទៅដោយខ្លាញ់ល្អ ហើយកុំបារម្ភអំពីផែនការសម្រកទម្ងន់ឲ្យសោះ។
2. កាហ្វេខ្មៅលាយជាមួយទឹកដូងស្រស់
សម្រាប់កាហ្វេខ្មៅលាយទឹកដូងស្រស់វាជារូបមន្តដែលទាក់ទាញចិត្តនារីៗ ដែលកំពុងស្ថិតក្នុងដំណាក់កាលសម្រកទម្ងន់ខ្លាំង។ សម្រាប់រូបមន្តនេះ រៀបចំកាហ្វេខ្មៅ ១ គ្រាប់ ទឹកដូងស្រស់ ១០០ មីលីលីត្រ និងទឹកកក ១ កែវ។ ដាក់កាហ្វេខ្មៅ និងទឹកដូងក្នុងកែវមួយដាក់ទឹកកករួចរាល់។ រូបមន្តនេះនឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍ផ្អែមស្រាល វាផ្តល់កាឡូរីទាបស័ក្តិសមសម្រាប់ការផឹកក្នុងអំឡុងពេលសម្រកទម្ងន់ដែលមិនធ្លាប់មាន។
3. កាហ្វេខ្មៅលាយជាមួយទឹកក្រូចច្របាច់ស្រស់ៗ
ជាពិសេសសម្រាប់អ្នកដែលចូលចិត្តផឹកកាហ្វេខ្មៅ និងទឹកក្រូចជាប្រចាំ។ ផឹកកាហ្វេខ្មៅលាយទឹកក្រូច ជារឿងល្អណាស់ ដោយគ្រាន់តែរៀបចំកាហ្វេខ្មៅមួយគ្រាប់ និងទឹកក្រូចច្របាច់ស្រស់ៗ ១០០ ml ចូលក្នុងកែវទឹកកក។ បន្ទាប់ពីផឹកនឹងមានភាពស្រស់ស្រាយពេញមួយថ្ងៃ ហើយវាក៏ជាភេសជ្ជៈដែលស័ក្តិសមសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់ ដោយសារតែវាមានជាតិស្ករ និងកាឡូរីទាប។
ប្រភព៖ បរទេស