សុំ​ពេល​ត្រឹម ១ នាទី សាក​ចលនា​ ៣ នេះ​មុន​ចូល​គេង ដើម្បី​ស្រក​ខ្លាញ់​ក្បាល​ពោះ​

មុន​ពេល​ចូល​គេង​ ចាយ​ពេល​តែ​ប៉ុន្មាន​នាទី ជាមួយ​តែ​ការ​អនុវត្ត​នូវ​ចលនា​សាមញ្ញ​មួយ​ចំនួន​ដូច​ខាង​ក្រោម ក៏​អាច​ជួយ​ឲ្យ​អ្នក​ស្រក​ខ្លាញ់​ក្បាល​ពោះ​ និង​ជួយ​ឲ្យ​ដំណេក​ស្កល់ស្កល់​យ៉ាង​មាន​ប្រសិទ្ធភាព៖

ចលនា​ទី ១

Ice_screenshot_20211113 134451

ទម្រេត​ខ្នង​លើ​គ្រែ ឬ​កម្រាល​ព្រំ​ណា​មួយ បន្ទាប់​មក​លើក​ជង្គង់​អ្នក​ឡើង​មក​លើ ហើយ​យក​ដៃ​ទៅ​ឱប​ជើង​ទាំង​សង​ខាង​ រួច​ព្យាយាម​ទាញ​វា​មក​ស្មើ​ក្បាល​ពោះ។ រក្សា​ចលនា​បែប​នេះ​ឲ្យ​នឹង​ថ្កល់​រយៈ​ពេល ១ នាទី រួច​ដក​ដង្ហើម​វែងៗ​ប្រហែល ៨ ទៅ ១០ ដង្ហើម សឹម​ទម្លាក់​ជើង​ចុះ​វិញ។

លំហាត់ប្រាណ​នេះ​ធ្វើ​ឲ្យ​ឡើង​រឹង​សាច់ដុំ​ក្បាល​ពោះ ភ្លៅ និង​ខ្នង​ខាង​ក្រោម ដែល​វា​សម្រួល​ទាំង​សរសៃ​កុំ​ឲ្យ​ស្ពឹក និង​ជួយ​ដុត​ខ្លាញ់​ក្បាល​ពោះ​បាន​មួយ​ផ្នែក។

ចលនា​ទី ២

Fddf

ដេក​លើ​ផ្ទៃ​រាប​ស្មើ ឬ​លើ​គ្រែ ហើយ​ដាក់​គូទ​ទល់​នឹង​ជញ្ជាំង រួច​លើក​ជើង​ឡើង​ទៅ​ខាង​លើ ហើយ​លាត​ដៃ​សន្ធឹង​មក​ក្រោម។

ដក​ដង្ហើមម​វែងៗ​ស្មើ​គ្នា ហើយ​ដាក់​ជើង​ទៅ​លើ​ខ្ពស់​បែប​នោះ រយៈ​ពេល ១-២ នាទី ប្រសិន​អ្នក​មាន​ការ​ស៊ូ​ទ្រាំ​បាន​យូរ​ជាង​នេះ គឺ​កាន់​តែ​ល្អ។​ ប្រសិន​ទទួល​អារម្មណ៍​ឈឺ​ចាប់​តំបន់​ត្រកៀក ពេល​អនុវត្ត​សារ​ក្រោយ អាច​ដាក់​ខ្នើយ​មួយ​ក្រោម​ផ្នែក​ចង្កេះ។

ចលនា​ទី ៣

Ice_screenshot_20211113 134432

ទម្រេត​ខ្លួន​លើ​គ្រែ ឬ​ផ្ទៃ​រាប​ស្មើ ហើយ​ដាក់​កូន​កន្សែង​មួយ​ក្រោម​ផ្នែក​ក​របស់​អ្នក រួច​លាត​ដៃ​សន្ធឹង​មក​ក្រោម ខណៈ​ជើង​បើក​ឲ្យ​ទូលាយ។ រួច​ដក​ដង្ហើម​វែងៗ ស្មើៗ​គ្នា​ប្រហែល ២០ ដង នេះ​ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​សម្រាក និង​អាច​ចូល​គេង​លក់​ស្រួល។

សរុប​មក​បើ​អ្នក​អាច​អនុវត្ត​ចលនា​សាមញ្ញ​និង​ងាយៗ​ទាំង ៣ ខាង​លើ​បាន​ជា​ប្រចាំ នោះ​នឹង​ធ្វើ​ឲ្យ​រាងកាយ មាន​ភាព​រឹងមាំ ពង្រឹង​គុណភាព​សាច់ដុំ ហើយ​ជួយ​ឲ្យ​គេង​លក់​ស្រួល ជា​ពិសេស​គឺ​សម្រក​ខ្លាញ់​ក្បាល​ពោះ​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​មិន​ដឹង​ខ្លួន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក