អ្នកអាចប្រើប្រាស់ល្មៀត មកក្លាយជាគ្រឿងផ្សំសម្រាប់ព្យាបាលមុខមុនយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះវាក៏ជាគ្រឿងផ្សំ ដែលមានសមត្ថភាពពន្យឺតដំណើរការភាពចាស់ ប្រឆាំងនឹងការរលាក ជំរុញការផលិតអ័រម៉ូនអឺស្រ្តូសែន និងបង្កើតជាលិកាស្បែកថ្មីត្រលប់មកវិញទៀតផង។
យ៉ាងណាណែនាំសម្រាប់អ្នកមានបញ្ហាមុខមុន ជាពិសេស ប្រសិនចង់ព្យាបាលមុខមុន ដោយប្រើប្រាស់រមៀត អ្នកអាចច្នៃវាមកផ្សំជាមួយរបស់ទាំង ៣ ខាងក្រោមនេះបាន៖
១) រមៀត + ទឹកដោះគោជូរ
ទឹកដោះគោជូរ ឬយ៉ាអួរគ្មានជាតិស្ករ គឺល្អសម្រាប់ស្បែក ហើយវាមានផ្ទុកអាស៊ីដ Probiotic រួមជាមួយនឹងសារធាតុរ៉ែ ដែលផ្តល់សំណើមដល់ស្បែក គួបផ្សំជាមួយរមៀតផង ដូច្នេះអាចកាត់បន្ថយមុន បំបាត់មុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាព។
វិធីធ្វើ) លាយម្សៅរមៀត ២ ស្លាបព្រាបាយ និងទឹកដោះគោជូរគ្មានជាតិស្ករ ៤ ស្លាបព្រាបាយ រួចកូរឲ្យសព្វ។ បន្ទាប់ពីលាងមុខរួច ចូរយកល្បាយនោះមកលាបលើមុខ ហើយម៉ាស្សាថ្នមៗ ជាពិសេសលើកន្លែងកើតមុន រួចទុកចោល ១៥ នាទី សឹមលាងជម្រះជាមួយទឹកក្ដៅឧណ្ហ៍ៗ។
២) រមៀត + ទឹកអង្ករ
ទឹកដែលយើងយកអង្ករមួយក្តាប់មកត្រាំ វាសម្បូរទៅដោយវីតាមីន B, B1 និង E ហើយមានប្រសិទ្ធភាពជួយឲ្យស្បែកស បំបាត់ស្នាមអុជខ្មៅ កាត់បន្ថយមុន។
វិធិធ្វើ) យកទឹកអង្ករ ១ ចានគោម លាយជាមួយម្សៅរមៀត ២ ស្លាបព្រាបាយ ហើយកូរឲ្យសព្វ។ យកល្បាយនោះមកលាបលើផ្ទៃមុខ ក និងកន្លែងដែលមានបញ្ហាមុន ទុកចោល ១៥ នាទី សឹមលាងទឹកចេញ។
៣) រមៀត + ក្រូចឆ្មា
ក្រូចឆ្មាមានវីតាមីន C ជួយជម្រុះកោសិកាងាប់ ធ្វើឲ្យស្បែកស។ រមៀតផ្សំជាមួយទឹកក្រូចឆ្មា បង្កើតជាល្បាយ ដែលប្រៀបដូចជាឱសថមួយអ៊ីចឹងដែរ។ វាអាចព្យាបាលស្នាមក្រហម ដែលបណ្តាលមកពីមុន យ៉ាងមានប្រសិទ្ធភាព។
វិធីធ្វើ) បុកឬសរមៀត ១ ដើម យកទឹកដាក់ចូលកែវមួយ ហើយច្របាច់ទឹកក្រូចឆ្មាកន្លះផ្លែ រួចកូរឲ្យសព្វជាមួយទឹករមៀត។ យកសំឡីមកជ្រលក់ទឹកនោះ ហើយជូតថ្នមៗលើកន្លែងរលាក ឬស្នាមមុន បន្តធ្វើរយៈ ពេល ២-៣ ថ្ងៃ អ្នកនឹងឃើញប្រសិទ្ធភាព៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក