និយាយពីឆ្នាំថ្មី យើងនឹងចង់ចាប់ផ្ដើមអ្វីដែលថ្មីដើម្បីធ្វើឲ្យជីវិតស្រស់ស្រាយ និងត្រៀមខ្លួនសម្រាប់បន្តពេញមួយឆ្នាំទៀត ។ ថ្ងៃនេះគេហទំព័រ Knongsrok នឹងនាំការបើកបៀមើលថា តើនឹងមានអ្វីថ្មីចូលមកក្នុងជីវិតរបស់អ្នកឬអត់?
របៀបលេង
១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
ឈុតបៀទី ១
ឆ្នាំចាស់ជាពេលដែលអ្នកតានតឹង ក្រៀមក្រំណាស់មែនទេ? ប៉ុន្តែបន្ទាប់ពីនេះទៅ អ្នកនឹងកាន់តែរឹងមាំ អ្នកអាចជម្នះឧបសគ្គនេះបាន ហើយមានគ្រួសារជួយជ្រោមជ្រែង ។ រឿងថ្មីដែលនឹងមកនៅឆ្នាំថ្មីនេះគឺកម្លាំង ឆន្ទៈជាមនុស្សថ្មី រឹងមាំជាងមុន ។
ឈុតបៀទី ២
នឹងមានការកែប្រែមួយចំនួន ឬលក្ខខណ្ឌលុយកាក់អាចបង្វិលមិនសូវទាន់ លុយដែលរង់ចាំអាចមិនទាន់មកដល់ទេ កាបូបរបស់អ្នកអាចលុយហូរចេញ ដូច្នេះសម្រាប់នរណាម្នាក់ដែលចាប់បានសន្លឹកបៀនេះគួរតែដូរកាបូបថ្មីទៅ ដើម្បីធ្វើឲ្យលុយហូរចូលមកវិញ ។
សន្លឹកបៀទី ៣
សម្រាប់អ្នកអត់គូ អាចជួបគូព្រេងជាអំណោយ មានឱកាសបង្កើតទំនាក់ទំនងថ្មី វាជារដូវដែលអ្នកមានមន្តស្នេហ៍ខ្លាំង ។
សម្រាប់អ្នកមានគូស្រាប់ បើកន្លងមកមានបញ្ហាទំនាស់នឹងត្រឡប់មកត្រូវរូវគ្នាវិញ ចំណែកអ្នកដែលត្រូវរូវគ្នាស្រាប់អាចមានដំណឹងល្អឆាប់ៗ ។
ឈុតបៀទី ៤
អ្នកនឹងមានឱកាសទទួលបានការងារថ្មីជាកាដូ ហើយសូមអបអរសាទរដល់អ្នកដែលកំពុងស្វែងរកការងារធ្វើ ឆ្លងកាត់ការប្រឡងជម្រុះ និងការសម្ភាសន៍ ហើយការងារថ្មីនេះគឺល្អណាស់ អាចធ្វើឲ្យជីវិតអ្នកប្រសើរឡើង ៕
ប្រភព៖ Knongsrok