ដូចពាក្យថា ពេលវេលាមិនអាចរង់ចាំបានឡើយ។ នៅពេលអ្នកកាន់តែចាស់ រូបរាងរបស់អ្នកនឹងចាស់បន្តិចម្តងៗ មិនត្រឹមតែប៉ុណ្ណោះ មុខងារផ្សេងៗនៃរាងកាយរបស់អ្នកក៏នឹងថយចុះផងដែរ ហើយជំងឺជាច្រើនក៏នឹងមករកអ្នកក្នុងពេលនោះដែរ ដែលធ្វើឱ្យមានបញ្ហាច្រើនទៀតផង។ ទោះជាយ៉ាងណា បន្ទាប់ពីអាយុ ៤០ ឆ្នាំ ការថែរក្សាសុខភាព គួរតែជាអាទិភាពចម្បង ដែលមិនត្រូវធ្វើរឿងដែលប៉ះពាល់ដល់រាងកាយនោះទេ ត្រូវថែរក្សាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
1. គេងឱ្យទាន់ពេល
ពួកយើងភាគច្រើនបានដឹងរួចមកហើយថា ការចូលគេងយឺតអាចនាំមកនូវគ្រោះថ្នាក់ជាច្រើនដល់សុខភាព។ ជាដំបូង ការចូលគេងយឺតពេកនឹងប៉ះពាល់ដល់សុខភាពថ្លើម និងធ្វើឱ្យរាងកាយមិនស្រួល។ ប្រសិនបើទុករយៈពេលយូរ ថ្លើមមិនត្រូវបានស្តារឡើងវិញទេ វានឹងងាយប្រឈមនឹងបញ្ហាជាច្រើនដូចជា ក្រិនថ្លើម និងសូម្បីតែមហារីក។ ការគេងយឺតក៏អាចបំផ្លាញខួរក្បាលបានដែរ ដែលគ្រោះថ្នាក់ធម្មតាមួយគឺការបាត់បង់ការចងចាំ ពិបាកក្នុងការផ្តោតអារម្មណ៍ ដូច្នេះហើយ ដើម្បីមានរាងកាយដែលមានសុខភាពល្អ និងមានភាពធន់ មនុស្សម្នាក់ៗត្រូវកែសម្រួលម៉ោងគេងឲ្យបានត្រឹមត្រូវ។
2. ញ៉ាំឱ្យបានល្អ
ការទទួលទានអាហារច្រើនពេកនឹងបង្កើនលទ្ធភាពនៃជំងឺក្រពះពោះវៀន ក៏ដូចជាបន្ទុកលើក្រពះ និងពោះវៀន ដែលងាយនឹងបង្កជាជំងឺក្នុងរយៈពេលយូរ។ លើសពីនេះ ទម្លាប់នេះក៏នឹងពន្លឿនដំណើរការនៃភាពចាស់ ហើយថែមទាំងអាចបង្កើនលទ្ធភាពនៃជំងឺវង្វេងផងដែរ។ បន្ទាប់ពីអាយុ ៤០ ឆ្នាំរបបអាហាររបស់មនុស្សម្នាក់ៗ ត្រូវការការយកចិត្តទុកដាក់បន្ថែមទៀត លុះត្រាតែយើងមានរបបអាហារមានតុល្យភាព ទើបយើងអាចការពារសុខភាពរាងកាយរបស់យើងបានល្អ។
3. ផឹកទឹកឱ្យបានគ្រប់គ្រាន់
ទឹកជាប្រភពនៃជីវិតដែលយើងគ្រប់គ្នាត្រូវតែដឹង។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងជីវិតមនុស្សជាច្រើនតែងតែមិនមានទម្លាប់ផឹកទឹកទេ។ តែអ្នកត្រូវដឹងថា នៅពេលដែលរាងកាយមិនត្រូវបានបំពេញដោយទឹកគ្រប់គ្រាន់ សរីរាង្គនឹងត្រូវបានប៉ះពាល់។ ក្រោយអាយុ៤០ឆ្នាំ យើងគួរបោះបង់ទម្លាប់អាក្រក់នេះ កុំចាំស្រេកទឹកទើបផឹក ព្រោះនៅពេលនេះរាងកាយស្ថិតនៅក្នុងស្ថានភាពនៃការខ្វះជាតិទឹក អាចបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន។
4. លំហាត់ប្រាណ
ក្នុងអំឡុងពេលនេះ មនុស្សគ្រប់រូបមិនត្រូវភ្លេចកាតព្វកិច្ចដើម្បីការពារសុខភាពខ្លួនឯងឡើយ។ ការអង្គុយយូរគឺជាទម្លាប់អាក្រក់ដែលមិនត្រឹមតែធ្វើឱ្យឈាមរត់មិនល្អប៉ុណ្ណោះទេ ថែមទាំងនាំឱ្យកើតជំងឺជាច្រើនមុខទៀតផង។
5. និយាយថា"ទេ"
ការចូលរួមសង្គមញឹកញាប់និងការផឹកស្រានឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពជាពិសេសលើថ្លើម។ អ្នកដែលផឹកស្រាច្រើន ងាយនឹងកើតជំងឺថ្លើម ដូចជា ខ្លាញ់រុំថ្លើម ក្រិនថ្លើម។ ក្រៅពីនេះ អាហារភាគច្រើនក្នុងកម្មវិធីជួបជុំសង្គមគឺមានជាតិខ្លាញ់ច្រើន ការផ្ទុកអាហារទាំងនេះទៅក្នុងរាងកាយក៏អាចមានគ្រោះថ្នាក់ដល់សុខភាពផងដែរ។
ប្រភព៖ បរទេស